សុំលុយមិនបាន វាយបែកច្រមុះបុគ្គលិកធនាគារ បំបែកកញ្ចក់រថយន្តប៉ូលិស ត្រូវពលរដ្ឋជួយឃាត់ខ្លួន

ចែករំលែក៖

ខេត្តកណ្តាល÷ យុវជនម្នាក់ត្រូវបានប្រជាពលរដ្ឋ និងសន្តិសុខជួយឃាត់ខ្លួនប្រគល់ឲ្យសមត្ថកិច្ច កាលពីវេលាម៉ោង ០៣:១៥នាទីទាបភ្លឺ ថ្ងៃទី១២ ខែកក្កដា ឆ្នាំ ២០២៥ ក្រោយវាយបែកច្រមុះបុគ្គលិកធនាគារ និងបំបែកកញ្ចក់រថយន្តនគរបាល នៅមុខធនាគារ អេស៊ីលីដា ភីអិលស៊ី ភូមិព្រែកថ្មី ស្រុកកោះធំ ខេត្តកណ្ដាល។

ប្រភពសមត្ថកិច្ចមូលដ្ឋានបានឲ្យដឹងថា ជនរងគ្រោះទី១ ឈ្មោះ ស្រូយ សាវិន ភេទ ប្រុស អាយុ ៣២ឆ្នាំ បុគ្គលិកធនាគារ រងរបួសបែកច្រមុះ។ ជនរងគ្រោះទី២ ឈ្មោះ ហោ ណារិន ភេទប្រុស អាយុ ៤៩ឆ្នាំ ជាមន្ត្រីនគរបាល រថយន្តបែកកញ្ចក់ ២ផ្ទាំង។

ជនសង្ស័យ ឈ្មោះ សៅ សុខណា ហៅចាន់ណា (ប្រុស, ២៧ឆ្នាំ) មានសារធាតុញៀនក្នុងទឹកនោម(+)។ វត្ថុតាងចាប់យកបានរួមមាន ដែកបំពង់ទីប ១កំណាត់ និងម៉ូតូសង់ការ៉េ ១គ្រឿង។

អំពីហិង្សា និងវាយបំផ្លិចបំផ្លាញទ្រព្យសម្បត្តិនេះ បានកើតឡើងនៅពេលជនសង្ស័យសុំលុយពីជនរងគ្រោះ ស្រូយ សាវិន តែមិនបាន។ ភ្លាមៗ ជនសង្ស័យក៏យកដែកបំពង់ទីបវាយចំច្រមុះជនរងគ្រោះ រហូតបែកឈាម ហើយបន្តវាយបំបែកកញ្ចក់រថយន្តរបស់នគរបាល។ ជនសង្ស័យត្រូវបានប្រជាពលរដ្ឋ និងសន្តិសុខជួយចាប់ឃាត់បានតែម្ដង។

...

បច្ចុប្បន្ន ជនសង្ស័យកំពុងត្រូវបាននាំខ្លួនមកកាន់អធិការដ្ឋាននគរបាលស្រុកកោះធំ ដើម្បីសាកសួរ និងកសាងសំណុំរឿងចាត់ការតាមនីតិវិធីច្បាប់៕

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print