លោកអនុសេនីយ៍ឯក យ៉ង់ ស៊ីរីយ៉ា ក៏ត្រូវបានប្រធានអង្គភាពអធិការដ្ឋាននគរបាលខណ្ឌចំការមនឲ្យធ្វើការណែនាំអប់រំអំពីក្រមសីលធម៌និងវិន័យកងកម្លាំងនគរបាលជាតិ

ចែករំលែក៖

ភ្នំពេញ ៖ ក្រោយមានការផ្សព្វផ្សាយតាមបណ្តាញសង្គមដែលមានខ្លឹមសារថាមានបុរស០១នាក់ជិះម៉ូតូបុករថយន្តAVANZA ឈប់ចតបញ្រ្ចាសទិសទុកចោលដែលម្ចាស់រថយន្តត្រូវបានគេស្គាល់ថាជាមន្រ្តីប៉ូលីសខណ្ឌចំការមន ចូលទៅហាងផឹកស៊ី បង្កឲ្យមានប៉ះពារសំដីគ្នា ហើយថាខ្លួនជាមន្រ្តីនគរបាលប្រើពាក្យមិនសមរម្យចតរថយន្តបញ្រ្ចាសទិសម៉ូតូផ្លូវត្រង់បុករថយន្តបញ្រ្ចាស ហើយត្រូវសងថ្លៃខូចខាត១០០ដុល្លារទៅខាងរថយន្ត។

ក្រោយមានការផ្សព្វផ្សាយនោះហើយ លោកអធិការនគរបាលខណ្ឌចំការមន បានអញ្ជើញឲ្យលោកអនុសេនីយ៍ឯក យ៉ង់ ស៊ីរី មកបំភ្លឺនៅអធិការដ្ឋាននគរបាលខណ្ឌចំការមន នៅរសៀលថ្ងៃទី១២ខែកក្កដាឆ្នាំ២០២៥ ជុំវិញការផ្សព្វផ្សាយខាងលើ។
ចំពោះករណីនេះនៅថ្ងៃទី ១០ ខែ កក្កដា ឆ្នាំ២០២៥ នៅវេលាម៉ោង ២១:០០នាទី យប់ លោកអនុសេនីយ៍ឯក យ៉ង់ ស៊ីរីយ៉ា បានទៅចូលរួមក្នុងកម្មពិធីខួបកំណើត បង-ប្អូន នៅភោជនីយ៍ដ្ឋាន យីហោ EXIT ផ្លូវលេខ ៩៩ ភូមិ ៧ សង្កាត់បឹងត្របែក ខណ្ឌចំការមន ។ បន្ទាប់មកនៅម៉ោងប្រហែល 00 និង 0៥ នាទី រំលងអធ្រាត្រ ក៏មានសន្តិសុខហាង EXIT ដើរមកប្រាប់ថាមានម៉ូតូបើកល្បឿនលឿនជ្រុលបុករថយន្តមិត្តភក្តិរបស់លោក ម៉ាក Toyota Avanza ពណ៌ ស សេរីឆ្នាំ ២០២០ ពាក់ស្លាកលេខ ភ្នំពេញ 2BC-9546 ដែលបានចតតាមបណ្តោយផ្លូវលេខ ៩៩ សង្កាត់បឹងត្របែក ខណ្ឌចំការមន រាជធានីភ្នំពេញ ។ បន្ទាប់មកលោកអនុសេនីយ៍ឯក យ៉ង់ ស៊ីរីយ៉ា និងមិត្តភក្តិ (ត្រូវជាម្ចាស់រថយន្ត) ដើរចេញពីក្នុងហាងមកមើលរថយន្តក៏បានឃើញម៉ូតូ ០១ គ្រឿង ម៉ាក ហុងដា សេ១២៥ ពណ៌ ខ្មៅ សេរី និងស្លាកលេខមិនចាំ ដួលនៅក្បែររថយន្តមិត្តភក្តិបណ្តាលឲ្យរថយន្តរងការខូចខាត បែកចង្កៀងមុខខាងស្តាំ ,កំពិតថ្ពាល់រថយន្តខាងស្តាំ និងបែកកញ្ចក់ចំហៀងរថយន្តមើលក្រោយខាងស្តាំ) អ្នកបើកម៉ូតូជាបុរសអាយុប្រហែល ១៨ ឆ្នាំ ហើយពេលនោះលោកអនុសេនីយ៍ឯក យ៉ង់ ស៊ីរីយ៉ា រួមនឹងម្ចាស់រថយន្ត បានសួរទៅបុរសអ្នកបើកម៉ូតូនោះថា តើបងគិតសងយ៉ាងម៉េចចំពោះការខូចខាតរថយន្តនេះ ដោយម្ចាស់រថយន្តបានទាមទារសំណងការខូចខាត ចំនួន ២០០ ដុល្លារអាមេរិក ហើយបុរសនោះប្រកែកមិនព្រមសងសំណងនោះទេ ដោយចោទមកលើម្ចាស់រថយន្តថា ចតបញ្ច្រាសទិស ហើយពេលនោះលោកអនុសេនីយ៍ឯក យ៉ង់ ស៊ីរីយ៉ា ក៏ស្រែកដោយពាក្យសំដីដាក់ម្ចាស់ម៉ូតូ នៅកន្លែងកើតហេតុ ។ ហើយបន្ទាប់មកម្ចាស់ម៉ូតូខាងលើ បានទាមទារដោះស្រាយសុំជួសជុលរៀងៗ ខ្លួន ដោយការប្រកែកមិនត្រូវគ្នា ទាំងម្ចាស់រថយន្ត និងម្ចាស់ម៉ូតូ ក៏បានស្នើសុំសមត្ថកិច្ចចរាចរណ៍ខណ្ឌ ឲ្យយកទៅដោះស្រាយនៅអធិការដ្ឋាននគរបាលខណ្ឌចំការមន តែមួយសន្ទុះក៏មានបុរសម្នាក់ត្រូវជាមិត្តភក្តិខាងម្ចាស់ម៉ូតូស្នើសុំសម្របសម្រួលដោះស្រាយសងត្រឹម ចំនួន ១០០ ដុល្លារអាមេរិកប៉ុណ្ណោះ ដើម្បីបញ្ចប់រឿងហើយភាគីទាំងពីរក៏បានយោគយល់គ្នា ខណះនោះម្ចាស់រថយន្តក៏បានយល់ព្រម និងឯកភាពទទួលសំណងបញ្ចប់រឿង។ប៉ុន្តែស្រាប់តែមានសារព័ត៌មានតាមបណ្តាញសង្គមមួយចំនួនបានយកករណីនេះបង្ហោះផ្សព្វផ្សាយថារថយន្តខាងលើជារថយន្តរបស់លោកអនុសេនីយ៍ឯក យ៉ង់ ស៊ីរីយ៉ា ដែលនាំឲ្យមហាជនមានការយល់ច្រឡំ។
ដោយឡែកលោកអនុសេនីយ៍ឯក យ៉ង់ ស៊ីរីយ៉ា ក៏ត្រូវបានប្រធានអង្គភាពអធិការដ្ឋាននគរបាលខណ្ឌចំការមនឲ្យធ្វើការណែនាំអប់រំអំពីក្រមសីលធម៌និងវិន័យកងកម្លាំងនគរបាលជាតិផងដែរ៕

...

ដោយ ៖ សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print