ក្តាប់សភាពការណ៍ថៃច្បាស់! សម្តេចតេជោ ហ៊ុន សែន ថា មិនឱ្យច្បាស់យ៉ាងម៉េច បើថាក់ស៊ីន តែងតែមកសុំយោបល់

ចែករំលែក៖

ភ្នំពេញ ៖ “បងប្អូនបញ្ញាវន្តថៃមួយចំនួនលើកឡើងថា សម្តេច ហ៊ុន សែន ក្តាប់បានសភាពការថៃបានច្បាស់ល្អ។ បើមិនឲ្យច្បាស់យ៉ាងម៉េចបើ ថាក់ សុីន ផ្តល់ព័ត៌មាន ឬពិគ្រោះយោបល់ស្ទើររាល់ថ្ងៃឬរាល់សប្តាហ៍ ឬរាល់ខែតាមការងារច្រើនឬតិច តែមិនមែនការងារកម្ពុជាទេ គឺការងារនៅប្រទេសថៃ” ។

បើតាមសម្តេច ហ៊ុន សែន សម្តេចមិនចម្លែកទេក្នុងការដែល ថាក់ សុីន ក្បត់សម្តេច ព្រោះសូម្បីតែជាតិសាសន៍គេក៏គេហ៊ានក្បត់ ចុះទម្រាំសម្តេចជាតិសាសន៍ផ្សេង ថាក់ សុីន អាចក្បត់បានយ៉ាងស្រួល។សម្តេចថ្លែងថា “តែ ថាក់ សុីន កុំភ្លេចថា អ្វីដែលអ្នកប្រាប់ខ្ញុំ សុំយោបល់ខ្ញុំ មានច្រើនណាស់ រាប់ទាំងដករដ្ឋមន្ត្រីការពារជាតិ២៤ម៉ោង និងការប្រមាថព្រះមហាក្សត្រថៃ ទាំងព្រះមហាក្សត្រមុន ទាំងព្រះមហាក្សត្របច្ចុប្បន្នផង”

តបជាមួយបញ្ញាវន្តថៃមួយចំនួនលើកឡើងថា សម្តេច ហ៊ុន សែន ក្តាប់បានសភាពការថៃបានច្បាស់ល្អ។សម្តេច ហ៊ុន សែន អះអាងថា បើមិនឲ្យច្បាស់យ៉ាងម៉េចបើ ថាក់ សុីន ផ្តល់ព័ត៌មាន ឬពិគ្រោះយោបល់ស្ទើររាល់ថ្ងៃឬរាល់សប្តាហ៍ ឬរាល់ខែតាមការងារច្រើនឬតិច តែមិនមែនការងារកម្ពុជាទេ គឺការងារនៅប្រទេសថៃ។ 

សម្តេចតេជោ ហ៊ុន សែន នឹងទម្លាយរឿង ថាក់ សុីន «ការប្រមាថព្រះមហាក្សត្រថៃ ទាំងព្រះមហាក្សត្រមុន ទាំងព្រះមហាក្សត្របច្ចុប្បន្នផង» ៕

ដោយ ៖ សិលា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print