ភ្នំពេញ ៖ នាយប់ថ្ងៃអាទិត្យ ទី១៣ ខែកក្កដា ឆ្នាំ២០២៥ វេលាម៉ោង២២:៣០នាទី នៅអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ លោក អ៊ុច បូររិទ្ធ អនុប្រធានទី១ព្រឹទ្ធសភា បានអញ្ជើញដឹកនាំគណៈប្រតិភូជាន់ខ្ពស់សភាកម្ពុជា ធ្វើមាតុភូមិនិវត្តន៍មកដល់មាតុប្រទេសវិញ បន្ទាប់ពីបានអញ្ជើញចូលរួមសម័យប្រជុំប្រចាំឆ្នាំលើកទី៥០ នៃសភាប្រើភាសាបារាំង (APF) នៅទីក្រុងប៉ារីស (Paris) នៃសាធារណរដ្ឋបារាំង ដែលបានប្រព្រឹត្តទៅចាប់ពីថ្ងៃទី៦ ដល់ថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២៥…។ នេះបើយោងតាមប្រភព ពី នាយកដ្ឋានព័ត៌មាន នៃអគ្គលេខាធិការដ្ឋានព្រឹទ្ធសភា ៕
ដោយ ៖ សិលា