ខេត្តបាត់ដំបង៖ បុរសជាកសិករម្នាក់បានស្លាប់បន្ទាប់ពីបញ្ជូនទៅមន្ទីរពេទ្យ ក្រោយផ្ទុះមីនតោនពេលកំពុងបើកត្រាក់ទ័រភ្ជួរដីចំការ០១កន្លែងនៅស្រុក រតនៈមណ្ឌល។
ហេតុការណ៍គួរឱ្យភ្ញាក់ផ្អើលខាងលើនេះបានកើតឡើងនៅល្ងាចថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២៥ នៅចំណុចដីចំការ០១កន្លែង ស្ថិតក្នុងភូមិរស្មីសង្ហារ ឃុំរស្មីសង្ហារ ស្រុករតនមណ្ឌល ខេត្តបាត់ដំបង ដែលជន រងគ្រោះមានឈ្មោះ ផុន សុភី បានបេីកត្រាក់ទ័រភ្ជួរដីចម្ការរបស់ខ្លួនប៉ះត្រូវគ្រាប់មីនតោនដែលសេះសល់ពីសង្គ្រាមបណ្តាលអោយផ្ទុះដាច់ជេីងម្ខាង និងបានស្លាប់នៅមន្ទីរពេទ្យខេត្តបាត់ដំបង ចំណែកត្រាក់ទ័រខូចខាតទាំងស្រុងផងដែរ។
...
បច្ចុប្បន្នសពជនរងគ្រោះត្រូវបានក្រុមគ្រូពេទ្យប្រគល់ឱ្យសាច់ញាតិយកទៅរៀបចំធ្វើបុណ្យតាមប្រពៃណី៕