ភ្នំពេញ ៖ លោក ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងជាប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា នៅថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២៥ បានថ្លែងថា ៖ • ថ្ងៃទី១៩ ជាឱកាសនៃការជួបជុំមហាគ្រួសារខ្មែរ
• ជាពេលវេលាបង្ហាញនូវការគាំទ្រដល់រាល់វិធានការរបស់រាជរដ្ឋាភិបាលកម្ពុជា គាំទ្រសម្តេចធិបតី និងកងកម្លាំងប្រដាប់អាវុធ ចំពោះការប៉ុនប៉ងឈ្លានពាន ការគម្រាមកំហែង និងការប្រមាថមកលើកម្ពុជា
• ការចូលរួមរបស់យើងម្នាក់ៗជាសំឡេងរួម កម្លាំងរួម ស្មារតីរួមសម្រាប់ព្រះរាជាណាចក្រកម្ពុជាជាទីស្រឡាញ់នៃកូនខ្មែរគ្រប់រូប។
លោកឧបនាយករដ្ឋមន្ត្រី បញ្ជាក់ថា ៖ សំឡេងបងប្អូនគ្រប់រូបជាកម្លាំងចិត្តដែលខ្វះមិនបានសម្រាប់ទឹកចិត្ត ឆន្ទៈនិងស្មារតី ក្នុងបេសកកម្មការពារបូរណភាពទឹកដីរបស់រាជរដ្ឋាភិបាលនិងកងកម្លាំងរបស់យើងនៅជួរមុខ។
សំឡេងបងប្អូនកូនខ្មែរគ្រប់រូបនៅថ្ងៃ១៩មិនឮត្រឹមតែក្នុងប្រទេសកម្ពុជានោះទេ ប៉ុន្តែឮទៅគ្រប់ទិសទី ដើម្បីអោយម្ខាងទៀតនិងពិភពលោកបានដឹងនិងឮនៃស្មារតី ឆន្ទៈ និងទឹកចិត្តកូនខ្មែរ 🇰🇭៕
ដោយ ៖ សិលា