នគរបាលស្រុកស្អាងឃាត់ខ្លួនជនសង្ស័យជួញដូរគ្រឿង ញៀនម្នាក់ ដកហូតម៉ាទឹកកក ៦កញ្ចប់

ចែករំលែក៖

ខេត្តកណ្ដាល៖ កម្លាំងនគរបាលស្រុកស្អាង បានឃាត់ ខ្លួនជនសង្ស័យម្នាក់ កាលពីវេលាម៉ោង ២១និង៤០នាទីយប់ ថ្ងៃទី១២ ខែកក្កដា ២០២៥ ក្នុងករណីជួញដូរ និងប្រើប្រាស់សារធាតុញៀន (ម៉ាទឹកកក)។ ប្រតិបត្តិការនេះធ្វើឡើងនៅចំណុចភូមិព្រែកស្នាយ ឃុំព្រែកគយ ស្រុកស្អាង ខេត្តកណ្ដាល។

លោកវរសេនីយ៍ឯក រស់ ចន្ថា អធិការនគរបាលស្រុកស្អាងបានឲ្យដឹងថា ជនសង្ស័យដែលឃាត់ខ្លួនបាន គឺឈ្មោះ វុទ្ធី ចាន់ស៊ី ភេទប្រុស អាយុ៣២ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ មានទីលំនៅភូមិព្រែកស្នាយ ឃុំព្រែកគយ ស្រុកស្អាង ខេត្តកណ្ដាល។ ជនសង្ស័យរូបនេះមានសារធាតុញៀនក្នុងទឹកនោម(+)។

លោកអធិការបានបន្តថា សម្ភារៈ និងវត្ថុតាងចាប់យកបានរួមមាន៖ សារធាតុញៀនមេតំហ្វេតាមីន (ice) ចំនួន ៦កញ្ចប់ ទម្ងន់ ១,៥៥ក្រាម និងសម្ភារៈសម្រាប់ប្រើប្រាស់គ្រឿងញៀនមួយចំនួន។

លោកអធិការបានបញ្ជាក់ពីសភាពរឿងហេតុថា នៅថ្ងៃកើតហេតុ កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលព្រែកគយ សហការជាមួយកម្លាំងផ្នែកប្រឆាំងគ្រឿងញៀន និងកម្លាំងប្រជាការពារ បានចុះល្បាតក្នុងមូលដ្ឋានឃុំរបស់ខ្លួន។ លុះដល់ចំណុចកើតហេតុ ក៏បានជួបជនសង្ស័យ វុទ្ធី ចាន់ស៊ី កំពុងនៅក្នុងរោង។ ដោយមានការសង្ស័យ សមត្ថកិច្ចក៏ឃាត់សួរនាំ និងធ្វើការត្រួតពិនិត្យ រកឃើញថ្នាំញៀនចំនួន ៦កញ្ចប់ រួចក៏នាំខ្លួនជនសង្ស័យមកកាន់ប៉ុស្តិ៍ដើម្បីសួរនាំ។

លោកអធិការក៏បានបន្តថា នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យបានសារភាពថា ថ្នាំញៀនដែលសមត្ថកិច្ចរកឃើញនេះ គឺជារបស់ឈ្មោះ វុធ ដែលបានឲ្យខ្លួនទុកលក់ឲ្យគេក្នុងមួយកញ្ចប់តម្លៃ ២០.០០០រៀល (ពីរម៉ឺនរៀល)។ លោកអធិការបានឲ្យដឹងទៀតថា យោងតាមចម្លើយសារភាពនេះ សមត្ថកិច្ចបានបន្តស្វែងរកជនសង្ស័យឈ្មោះ វុធ ប៉ុន្តែជនសង្ស័យបានរត់គេចខ្លួនពេលសមត្ថកិច្ចទៅដល់។

...

បច្ចុប្បន្ន ជនសង្ស័យត្រូវបានឃាត់ខ្លួននៅអធិការដ្ឋាននគរបាលស្រុកស្អាង ដើម្បីកសាងសំណុំរឿងបន្តអនុវត្តចាត់ការតាមនីតិវិធី៕

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print