កាត់របងផ្ទះ លួចមាន់ជល់ ១១ក្បាល,ជនសង្ស័យ ២នាក់ត្រូវបានសមត្ថកិច្ចស្អាងឃាត់ខ្លួន រកឃើញសារធាតុញៀន

ចែករំលែក៖

ខេត្តកណ្ដាល៖ ជនសង្ស័យ ២នាក់ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន កាលពីព្រឹកថ្ងៃទី១២ ខែកក្កដា ២០២៥ ក្នុង ករណីលួចមាន់ជល់ចំនួន ១១ក្បាល ដោយកាប់កាត់របងផ្ទះ និងទ្រុងមាន់។ ហេតុការណ៍នេះកើតឡើងនៅវេលាម៉ោង ០១:៣០នាទីរំលងអាធ្រាត្រ ថ្ងៃទី០៩ កក្កដា ២០២៥ នៅផ្ទះរបស់ជនរងគ្រោះ ភូមិត្រើយត្រឹង្ស ឃុំព្រែកអំបិល ស្រុកស្អាង ខេត្តកណ្ដាល។

លោកវរសេនីយ៍ឯក រស់ ចន្ថា អធិការនគរបាលស្រុកស្អាងបានឲ្យដឹងថា ជនរងគ្រោះក្នុងករណីនេះឈ្មោះ អុឹង ឈាង ហៅឡូភេទប្រុស អាយុ៥០ឆ្នាំមុខរបរលក់ដូរ មានទីលំនៅភូមិត្រើយត្រឹង្ស ឃុំព្រែកអំបិល ស្រុកស្អាង។ សម្ភារៈបាត់បង់រួមមាន មាន់ឈ្មោល (មាន់ជល់) ចំនួន ១១ក្បាល។

លោកអធិការបានបន្តថា ជនសង្ស័យដែលឃាត់ខ្លួនបានទាំង ២នាក់ រួមមាន៖ ឈ្មោះ ខ្លឹង ប៊ុនធឿន និងឈ្មោះ ផេង សុធី ហៅធូ ភេទប្រុស អាយុ ៣៨ឆ្នាំ។ ជនសង្ស័យទាំងពីររូបមុខរបរមិនពិតប្រាកដ មានទីលំនៅភូមិត្រើយត្រឹង្ស ឃុំព្រែកអំបិល ស្រុកស្អាង។ ក្រោយការពិនិត្យ ជនសង្ស័យ ខ្លឹង ប៊ុនធឿន មានសារធាតុញៀនក្នុងទឹកនោម(+)។

លោកអធិការបានឲ្យដឹងទៀតថា នៅថ្ងៃទី០៨ កក្កដា ២០២៥ វេលាម៉ោង ១៨និង៣០នាទី ជនរងគ្រោះ អុឹង ឈាង បានរៀបចំដាក់មាន់ចូលទ្រុងរួចចូលសម្រាក។ លុះដល់វេលាម៉ោង០១និង២០នាទីយប់ ថ្ងៃទី០៩ ខែ កក្កដា ២០២៥ ជនសង្ស័យ ខ្លឹង ប៊ុនធឿន និង ផេង សុធី បានធ្វើសកម្មភាពយកដែកកាប់កាត់របងលួស សំណាញ់ផ្ទះ និងរបងលួសទ្រុងមាន់ចូលទៅលួចមាន់ជល់ចំនួន ១១ក្បាល ហើយច្រកបាវគេចខ្លួនបាត់។

លោកអធិការបានបញ្ជាក់បន្ថែមថា នៅវេលាម៉ោង ០៤ និង៣០នាទីទៀបភ្លឺ ថ្ងៃដដែល ជនរងគ្រោះ អុឹង ឈាង បានមកមើលមាន់ ស្រាប់តែបាត់អស់ ១១ក្បាល ក៏ឆែក មើលកាមេរ៉ា ហើយឃើញជនសង្ស័យទាំង ២នាក់ចូលធ្វើសកម្មភាព។ ភ្លាមៗ ជនរងគ្រោះក៏ប្ដឹងសមត្ថកិច្ចប៉ុស្តិ៍នគរបាលព្រែកអំបិលឲ្យជួយស៊ើបអង្កេតស្រាវជ្រាវកំណត់មុខសញ្ញា។

លោកអធិការបានបន្តថា នៅថ្ងៃទី១២ ខែកក្កដា ២០២៥ វេលាម៉ោង ១០និង៣០នាទី កម្លាំងព្រហ្មទណ្ឌស្រុក សហការជាមួយប៉ុស្តិ៍ព្រែកអំបិលឃាត់ខ្លួនជនសង្ស័យ ផេង សុធី យកមកសាកសួរ រួចក៏បន្តឃាត់ខ្លួនជន សង្ស័យ ខ្លឹង ប៊ុនធឿន យកមកសាកសួរបន្ថែមទៀត។

យោងតាមចម្លើយសារភាពរបស់ជនសង្ស័យ ផេង សុធី បានសារភាពថា ខ្លួននិង ខ្លឹង ប៊ុនធឿន ពិតជាបានធ្វើសកម្មភាពកាប់កាត់របងលួសសំណាញ់ផ្ទះ និងរបងលួសទ្រុងមាន់ចូលទៅលួចមាន់ជល់របស់ជនរងគ្រោះ អុឹង ឈាង បានចំនួន ១១ក្បាលពិតប្រាកដមែន។

...

បច្ចុប្បន្ន ជនសង្ស័យទាំង ២នាក់ ត្រូវបានឃាត់ខ្លួនមកអធិការដ្ឋាននគរបាលស្រុកស្អាង ដើម្បីកសាងសំណុំ រឿងចាត់ការតាមនីតិវិធី៕

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print