ភ្នំពេញ៖ រថយន្ដ០២ គ្រឿងបើកបរខ្វះការប្រុងប្រយ័ត្ន បានបុកគ្នាត្រង់ចំណុចផ្លូវបំបែកជា០៤ បណ្ដាលអោយខូចខាតទាំងសងខាង ក្នុងតំបន់អភិឌ្ឍន៍បឹងកក់ ។ ហេតុការណ៍នេះបង្កការភ្ញាក់ផ្អើលកាលពីវេលាម៉ោង០៩និង០០នាទីព្រឹក ថ្ងៃទី១៦ ខែកក្កដាឆ្នាំ២០២៥ ស្ថិតបណ្ដោយផ្លូវបឹងកក់ ក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ ។
តាមប្រភពព័ត៌មានបានអោយដឹងថា មុនពេលកើតហេតុមានរថយន្ដម៉ាក Land Cruiser ពណ៌ខ្មៅ ពាក់ផ្លាកលេខភ្នំពេញ2BG- 7599 មួុគ្រឿងពណ៌ខ្មៅ បើកបរដោយបុរសម្នាក់ធ្វើដំណើរតាមបណ្ដោយផ្លូវបឹងកក់ ទិសដៅពីជើងត្បូងមកជើង លុះធ្វើដំណើរដល់ចំណុចផ្លូវបំបែកជា០៤ ក៏ស្រាប់តែមានរថយន្ដម៉ាកតូយ៉ូតាព្រុស ពណ៌ស ពាក់ផ្លាកលេខភ្នំពេញ ភ្នំពេញ2CC-1574 បើកបរដោយនារីម្នាក់ តាមធ្វើដំណើរតាមបណ្ដោយផ្លូវបឹងកក់ទិសដៅលិចមកកើតក្នុងល្បឿនលឿន ដោយខ្វះការប្រុងប្រយ័ត្នក៏ទៅបុកចំរថយន្ដ Land Cruiser ពេញទំហឹងបណ្ដាលអោយខូចខាតផ្នែកពីចំហៀងទ្វារ ធ្វើអោយរថយន្ដតូយ៉ូតាព្រុសខ្ទេចផ្នែកខាងមុខធ្លាក់កាងធ្ងន់ធ្ងរ ។ តែសំណាងល្អក្នុងហេតុការណ៍នេះគ្មានអ្នមរងរបួសឡើយ ។
ក្រោយពេលកើតហេតុសមត្ថកិច្ចមូលដ្ឋានប៉ុស្ដិ៍បានមកដល់ បានអោយភាគីទាំង០២ សម្រួលគ្នាដោយរថយន្ដព្រុសចេញថ្លៃការខូចខាតដើម្បីបញ្ចប់រឿងនៅកន្លែងកើតហេតុ ៕