ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា​ អំពាវនាវ​ដល់ជនខិលខូចមេត្តាបញ្ឈប់សកម្មភាពនេះជាបន្ទាន់ និងសូមឱ្យសមត្ថកិច្ចពាក់ព័ន្ធចាត់វិធានការតាមផ្លូវច្បាប់

ចែករំលែក៖

ភ្នំពេញ​៖​ ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា​ CDC នៅព្រឹក​ថ្ងៃ​ពុធ​ទី​១៦​ ខែកក្កដា​ ឆ្នាំ​២០២៥នេះ​ អំពាវនាវសូមជនខិលខូចមេត្តាបញ្ឈប់សកម្មភាពនេះជាបន្ទាន់ និងសូមឱ្យសមត្ថកិច្ចពាក់ព័ន្ធចាត់វិធានការតាមផ្លូវច្បាប់។

ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា​ សូមជម្រាបជូនបងប្អូនប្រជាពលរដ្ឋជ្រាបថា មានជនខិលខូចបានបង្កើតគណនីតេឡេក្រាម(Telegram Account) ក្លែងបន្លំធ្វើជា ឯកឧត្តម ស៊ុន ចាន់ថុល ដោយបានដាក់ឈ្មោះ CEO CHANTHOL SUN (មាន Username: @ceo_Chantholsun និងបានភ្ជាប់ជាមួយ website ឆបោកមួយ Ocic-investment.com (http://Ocic-investment.com/) អោយបងប្អូនដាក់ទុនវិនិយោគដើម្បីបានប្រាក់ចំណេញ(ឆបោក)។

ដូច្នេះ​សូមបងប្អូនប្រជាពលរដ្ឋមានការប្រុងប្រយ័ត្នចំពោះជនខិលខូចទាំងនេះ៕

...

ដោយ​៖តារា​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print