ភ្នំពេញ ៖ ឪពុកស្រវឹងខួប ចាក់សោរអោយកូនៗ ០២នាក់ ( ប្រុស ) នៅក្នុងផ្ទះ តែត្រូវកូនលេងរបស់របរ បង្កជាអគ្គិភ័យជាប់នៅខាងក្នុង ផ្អើលពលរដ្ឋ នឹង អាជ្ញាធរជួយអន្តរាគមន៍ ។
អគ្គិភ័យនេះដែរ បានបង្កភ្ញាក់ផ្អើលកាលពីវេលាម៉ោង៩យប់ ថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២៥នេះ ចំណុចផ្ទះ 239E3 ជាន់ទី៣ ផ្លូវ២១៧z សង្កាត់អូរឬស្សីទី២ ខណ្ឌ៧មករា រាជធានីភ្នំពេញ ។
ប្រភពព័ត៍មានពីប្រជាពលរដ្ឋបានអោយដឹងថា មុនកើតហេតុ គេបានឃើញឪពុករបស់ក្មេងប្រុសទាំង០២នាក់ ដើរចេញពីផ្ទះរួចទាញមេសោរចាក់ ទុកអោយកូនទាំង០២ (មានវ័យត្រឹមតែ ៥ឆ្នាំ) នៅខាងក្នុងផ្ទះ រួចចេញទៅផឹកបាត់ ។ ខណៈនោះ ក៏ស្រាប់តែឮសម្លេងក្មេងយំ លាយទ្បំ មានធុំក្លិនផ្សែង ទើបផ្អើលអ្នកជិតខាងរាយការណ៍ជូនសមត្ថកិច្ចមូលដ្ឋាន ចុះមកដល់ទីតាំងកើតហេតុផងដែរ ។
ភ្លាមៗនោះ លោក ថេង សុថុល អភិបាលខណ្ឌ៧មករា បានចុះមកដល់ទីតាំងកើតហេតុ នឹងបានបញ្ជាអោយនគរបាលជំនាញ ទម្លោះទ្វារចូលជួយសង្គ្រោះកូនតូចៗ ចុះមកក្រោយដោយមិនបង្កអោយរងរបួសនោះឡើយ ។
អគ្គិភ័យនេះដែរបានបង្កការខូចខាតសម្ភារៈអស់មួយចំនួនតូច តែមិនបណ្តាលអោយមនុស្សរងរបួសនោះឡើយ ក្នុងនោះរថយន្តពន្លត់អគ្គិភ័យ របស់ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ មកដល់ទីតាំង០៣គ្រឿង បាញ់អោយរលត់ជាស្ថាពរ ។ ចំពោះមូលហេតុ សមត្ថកិច្ចបានស្រាវជ្រាវរកឃើញថា បណ្តាលមកពីកូនទាំង០២នាក់ខាងលើ លេងរបស់របរ ទើបបង្កជាអគ្គិភ័យ ៕ ដោយ រ៉ារ៉ា