ភ្នំពេញ៖ ឡំប្រឺតាមួយគ្រឿងខណៈអ្នកបើកខ្វះការប្រុងប្រយ័ត្នបានជ្រុលទៅបុករថយន្តតូយ៉ូតាព្រុសដែលចតស្ងៀមពីក្រោយ បណ្តាលអោយឡំប្រឺតានោះក្រឡាប់រងការខូចខាត ។
ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោង១១និង៤៥នាទីយប់ថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២៥ នៅតាមបណ្ដោយផ្លូវចំហៀងស្ថានទូតរុស្ស៊ី សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ ។
តាមប្រភពព័ត៌មានពីកន្លែងកើតហេតុ បានអោយដឹងថា មុនពេលកេីតហេតុគេបានឃើញបុរសម្នាក់បានបេីកឡំប្រឺតា ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 1LL -0206 ធ្វើដំណើរតាមបណ្ដោយផ្លូវចំហៀងស្ថានទូតរុស្ស៊ី ក្នុងទិសដៅពីលិចទៅកេីត លុះមកដល់ចំណុចកេីតហេតុ ស្រាប់តែឡំប្រឺតានោះជ្រុលទៅបុករថយន្តម៉ាកតូយ៉ូតាព្រុស ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខ ភ្នំពេញ 2CE-5842 ដែលកំពុងចតស្ងៀមចំបញ្ឆិតពីចំហៀងខាងឆ្វេងពីក្រោយបណ្តាលអោយឡំប្រឺតានោះក្រឡាប់រងការខូចខាត។
ដោយឡែកខាងរថយន្តតូយ៉ូតាព្រុសវិញរងការខូចខាតផ្នែកខាងក្រោយចំហៀងខាងឆ្វេង តែមិនគ្រោះថ្នាក់ដល់មនុស្សណាម្នាក់នោះទេក្នុងករណីនេះ ។
ក្រោយកេីតហេតុ ក៏មានតំណាងភាគីទាំងសងខាងមកសម្របសម្រួលគ្នាដោយខាងឡំប្រឺតាជួយចេញថ្លៃការជួសជុលអោយខាងរថយន្តដេីម្បីបញ្ចប់រឿង ៕
ដោយ៖សុខាសែនជ័យ
