ភ្នំពេញ : បុរសជនសង្ស័យ២នាក់ជិះម៉ូតូ១គ្រឿងចេញធ្វើសកម្មភាពឆក់យកទូរស័ព្ទរបស់ជនរងគ្រោះបានសម្រេចកំពុងជិះកង់បីឥណ្ឌាស្រែកឯងអោយគេជួយត្រូវបានលោក ហ៊ាង ថារ៉េត អធិការខណ្ឌកម្លាំងដែលល្បាតពិនិត្យមើលតាមចាប់អោយបានហើយជនសង្ស័យជួបនិងកម្លាំងសមត្ថកិច្ចល្បាតសហប៉ុស្តិ៍ដេញឃាត់បានជនសង្ស័យរួមដកហូតបានវត្ថុតាងទូរស័ព្ទរបស់ជនរងគ្រោះមកវិញនាំយកជនសង្ស័យទៅប៉ុស្តិ៍ដើម្បីសាកសួរនាំបង្កការភ្ញាក់ផ្អើល លួចមានស្ថានទម្ងន់ទោសដោយការប្រព្រឹត្តអំពើហិង្សា(ឆក់ទូរស័ព្ទ) នៅថ្ងៃទី ១៧ ខែ០៧ ឆ្នាំ២០២៥ វេលាម៉ោង២និង០០នាទីរសៀលថ្ងៃទី១៧ ខែ កក្កដា ឆ្នាំ ២០២៥ នៅចំនុចផ្លូវបេតុង ក្រុមទី៦ ភូមិបឹងសាឡាង សង្កាត់ឫស្សីកែវ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ ។
លោក ផល មេសា អធិការរងទទួលផែនព្រហ្មទណ្ឌខណ្ឌមានការបញ្ជាផ្ទាល់ពីលោក ហ៊ាង ថារ៉េត អធិការខណ្ឌឬស្សីកែវអោយផ្នែកជំនាញសហការជាមួយប៉ុស្តិ៍ដើម្បីល្បាតតំបន់ភូមិសាស្រ្តនាយរងគ្រោះដែលជនសង្ស័យឆ្លៀតអាកាសលួចឆក់ផ្សេងៗហើយក៏កំពុងដឹកនាំល្បាតក៏ឃើញនារីរងគ្រោះបានលើកទូរស័ព្ទនិយាយពេលកំពុងជិះកង់បីឥណ្ឌាក៏ជនសង្ស័យ២នាក់ជិះម៉ូតូម៉ាកហុងដាឌ្រីមសង់ធ្វើសកម្មភាពឆក់យកទូរស័ព្ទរបស់ជនរងគ្រោះបានសម្រេចឃើញបែបនេះក៏កម្លាំងសមត្ថកិច្ចយើងបានប្រដេញនិងអោយតាមបណ្ដាប៉ុស្តិ៍ចូលតាមច្រកតូចៗរហូតក៏ធ្វើការឃាត់បានជនសង្ស័យបានទាំង២នាក់១-ជនសង្ស័យឈ្មោះ អេង វឌ្ឍនា ភេទប្រុស អាយុ៣២ឆ្នាំ មានទីលំនៅផ្ទះលេខ០០៥ ផ្លូវជាតិលេខ៥ ក្រុម៣ ភូមិស្ពានខ្ពស់ សង្កាត់គីឡូម៉ែត្រលេខ៦ ខណ្ឌប្ញស្សីកែវ រាជធានីភ្នំពេញ មុរបរមិនពិតប្រាកដ (មានសារធាតុញៀន)
២-ជនសង្ស័យឈ្មោះ រេះ សូហ្វី ភេទប្រុស អាយុ៣៣ឆ្នាំ មានទីលំនៅផ្ទះលេខ៦៥៧ ផ្លូវជាតិលេខ៥ ភូមិ១ សង្កាត់ច្រាំងចំរេះទី១ ខណ្ឌប្ញស្សីកែវ រាជធានីភ្នំពេញ មុរបរមិនពិតប្រាកដ (មានសារធាតុញៀន) រួមនិងទូរស័ព្ទរបស់ជនរងគ្រោះត្រលប់មកវិញនាំយកជនសង្ស័យទៅប៉ុស្តិ៍ដើម្បីបន្តការសាកសួរនាំ ។
ជនរងគ្រោះឈ្មោះ ទី រ៉ហ្សាណា ភេទស្រី អាយុ២៨ឆ្នាំ មានទីលំនៅផ្ទះលេខ២៤២៥ ផ្លូវជាតិលេខ៥ ភូមិឃ សង្កាត់ច្រាំងចំរេះទី២ ខណ្ឌប្ញស្សីកែវ រាជធានីភ្នំពេញ មុខរបរ បុគ្គលិកក្រុមហ៊ុន ។
លោកអធិការរងទទួលផែនព្រហ្មទណ្ឌខណ្ឌបន្តទៀតថាសំភារៈដកហូតរួមមាន ម៉ូតូចំនួន០១គ្រឿង C125 ព៌ណខ្មៅ សេរី2015 ពាក់ស្លាកលេខ ភ្នំពេញ1CU-4472 ទូរសព្ទចំនួន០១គ្រឿងម៉ាកអាយហ្វូនXR (ជារបស់ជនរងគ្រោះ បានប្រគល់ជនរងគ្រោះ) បច្ចុប្បន្នជនសង្ស័យទាំងពីរកំពុងឃាត់ខ្លួន នៅអធិការដ្ឋាននគរបាលខណ្ទឫស្សីកែវ ដើម្បីកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញចាក់ ការតាមនីតិវិធីច្បាប់៕
ដោយ៖ ជ្រោយពេជ្រ