បង្ក្រាបករណីជួញដូរគ្រឿងញៀននៅកណ្តាលស្ទឹង ឃាត់ខ្លួនជនសង្ស័យម្នាក់ គេចខ្លួនម្នាក់

ចែករំលែក៖

ខេត្តកណ្ដាល÷ កម្លាំងកងរាជអាវុធហត្ថស្រុកកណ្តាលស្ទឹង បានឃាត់ខ្លួនបុរសម្នាក់ឈ្មោះ សុខ ស៊ីដេត ភេទ ប្រុស អាយុ ២៨ឆ្នាំកាលពីវេលាម៉ោង ១១និង៣០នាទី ថ្ងៃទី១៦ កក្កដា ២០២៥ នៅភូមិស្លែងគង់ ឃុំដើមឬស ស្រុកកណ្តាលស្ទឹង ខេត្តកណ្ដាល។ ការឃាត់ខ្លួននេះធ្វើឡើងក្នុងប្រតិបត្តិការបង្ក្រាបករណីជួញដូរ រក្សាទុក និងប្រើប្រាស់សារធាតុញៀន (ម៉ាទឹកកក)។ ក្នុងពេលបង្ក្រាប ជនសង្ស័យម្នាក់ទៀតឈ្មោះ វីន ភេទប្រុស អាយុ ២៣ឆ្នាំ បានរត់គេចខ្លួនបាត់។

ប្រភពពីមន្ត្រីកងរាជអាវុធហត្ថបានឲ្យដឹងថា មុនពេលចាប់ខ្លួន ឈ្មោះ សុខ ស៊ីដេត បានបោះថ្នាំញៀន ១ កញ្ចប់ចោល។ ក្រោយមក កម្លាំងក៏រកឃើញថ្នាំញៀន ១កញ្ចប់តូចបន្ថែមទៀតនៅក្នុងម៉ូតូរបស់ឈ្មោះ វីន ដែលរត់គេចខ្លួនបាត់នោះ។ វត្ថុតាងចាប់យករួមមាន ក្រាមសង្ស័យសារធាតុញៀន (ម៉ាទឹកកក) សរុប ២កញ្ចប់ សម្ភារប្រើប្រាស់ថ្នាំញៀន និងម៉ូតូ ២គ្រឿង។

តាមការសាកសួរ ឈ្មោះ សុខ ស៊ីដេត បានសារភាពថា ខ្លួនបានទិញថ្នាំញៀន ២កញ្ចប់ តម្លៃ ៥០.០០០រៀល ពីបុរសម្នាក់នៅទំនប់ឆ្កែឆ្កួត ក្រុងតាខ្មៅ ដើម្បីលក់បន្ត និងប្រើប្រាស់។ ក្រោយពិនិត្យ ទឹកនោមរបស់ឈ្មោះ សុខ ស៊ីដេត ក៏មានផ្ទុកសារធាតុញៀនផងដែរ។

...

បច្ចុប្បន្ន ជនសង្ស័យរូបនេះត្រូវបានបញ្ជូនទៅមូលដ្ឋានកងរាជអាវុធហត្ថស្រុកកណ្តាលស្ទឹង ដើម្បីបន្តចាត់ការតាមនីតិវិធីច្បាប់៕

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print