ខ្សែប្រយុទ្ធជម្រើសជាតិហ្គាបុង Pierre-Emerick Aubameyang បានចាកចេញពីក្រុម Al-Qadsiah របស់អារ៉ាប៊ីសាអូឌីត បន្ទាប់ពីលេងបានតែមួយរដូវកាល។
ក្លឹបបាល់ទាត់ Al-Qadsiah បានបង្ហោះលើបណ្ដាញសង្គមផ្លូវការ X ដោយមិនបានផ្តល់ព័ត៌មានលម្អិតបន្ថែមទៀតទេគ្រាន់តែសរសេរថា អរគុណAubameyang។
អតីតកីឡាករ Arsenal រូបនេះបានចូលរួមជាមួយក្រុម Al-Qadsiah កាលពីឆ្នាំមុន បន្ទាប់ពីពួកគេត្រូវបានដំឡើងទៅលីគកំពូលរបស់អារ៉ាប៊ីសាអូឌី។
...
ក្នុងអំឡុងពេលមួយរដូវកាលរបស់គាត់ កីឡាករវ័យ 36 ឆ្នាំរូបនេះស៊ុតបញ្ចូលទីបាន 21 គ្រាប់ និងបញ្ជូនបាល់ឱ្យមិត្តរួមក្រុមស៊ុតបញ្ចូលទីចំនួន 3 ដងក្នុង ចំណោម 36 ប្រកួតក្នុងការប្រកួតទាំងអស់ ដោយបានជួយក្រុមបញ្ចប់ក្នុងចំណាត់ថ្នាក់លេខ 4 ក្នុងលីគ និងឈានដល់វគ្គផ្តាច់ព្រ័ត្រនៃពានរង្វាន់ King’s Cup ដែលពួកគេបានចាញ់ក្រុម Al-Ittihad ។