ភ្នំពេញ ៖ ថ្ងៃទី ១៩ ខែ កក្កដា ឆ្នាំ ២០២៥ ប្រទេសចិន និងកម្ពុជា នឹងទទួល ខណៈពេល ដែល មាន លក្ខ ណៈ ជា ប្រវត្តិសាស្ត្រ ពោល គឺ ខួបទី ៦៧ នៃ ការ បង្កើត ទំនាក់ទំនងផ្លូវទូត ។ ក្នុង និម្មាបន កម្ម អន្តរជាតិ ដែល កំពុង ប្រឈមមុខ នឹង ការសាកល្បង នៃបម្រែបម្រួល ទំនាក់ ទំនង រវាង ចិន និង កម្ពុជា បាន ឆ្លងកាត់ ព្យុះភ្លៀងដ៏ច្រើនរាប់មិនអស់ ពី ពេលវេលា ដ៏ អស្ចារ្យ នៃ ការពួតដៃគ្នា ដើម្បី ស្វែងរក ឯករាជ្យភាព និង ការ រំដោះ ប្រជាជាតិ ដល់ ដំណើរការ តស៊ូព្យាយាម នៃ ការរួមគ្នា ឈ្វេង យល់ ពី កិច្ច កសាង និង ការ អភិវឌ្ឍជាតិ រហូត ដល់ កិច្ចសហការនិងសម្របសម្រួល ជា យុទ្ធសាស្ត្រ ក្រោមក្របខ័ណ្ឌ រួមគ្នា កសាង”ខ្សែក្រវាត់និងផ្លូវ” នាពេលបច្ចុប្បន្ននេះ ប្រទេស ទាំង ពីរ បាន ធ្វើការប្រាស្រ័យទាក់ទង ដោយចិត្តស្មោះ និង រាប់អានជាមួយ គ្នា យ៉ាងស្មោះត្រង់ ជាប់ រហូតមក ដែល បាន រួម គ្នា ចារទំព័រថ្មីក្នុងយុគសម័យ នៃ មិត្តដែកថែប ក្នុង ប្រវត្តិសាស្ត្រ ប្រា ស្រ័យ ទាក់ទង ដោយ មេត្រីភាព ដ៏យូរលង់ ។
មូលដ្ឋានគ្រឹះ នៃ ចំណងមិត្តភាពចិន-កម្ពុជា ត្រូវបានបង្កើត ឡើង ក្នុងការតស៊ូ ប្រយុទ្ធរំដោះជាតិ របស់ ប្រជាជន ចិន និងកម្ពុជា ដើម្បីប្រឆាំងនឹង ការ ឈ្លាន ពាន ពីបរទេស ។ ចាប់តាំងពី បានបង្កើត ទំនាក់ ទំនង ការទូតជាផ្លូវការ កាលពី ខែកក្កដា ឆ្នាំ ១៩៥៨ មក ចំណងមេត្រីភាពប្រពៃណី ដែល រួមគ្នា ពូនជ្រំ និងបណ្តុះបំប៉ន ដោយថ្នាក់ដឹកនាំជំនាន់ចាស់នៃប្រទេសទាំងពីរ បាន ឆ្លង កាត់ ពេល វេលា រឹតតែយូរ រឹតតែ រឹងមាំ ដែល បានក្លាយជាគំរូនៃទំនាក់ទំនងអន្តរជាតិបែបថ្មី ។ មិនថាស្ថានការណ៍អន្តរជាតិនិងតំបន់ មានការប្រែប្រួលយ៉ាងណាក្តី ជានិច្ចកាល ភាគី ទាំង ពីរ ចិននិងកម្ពុជា តែងតែ ប្រកាន់ ខ្ជាប់ ការ កសាងទំនុកចិត្តចំពោះគ្នាក្នុងកម្រិតខ្ពស់ ប្រកាន់ ខ្ជាប់ ការ រាប់អានគ្នា ប្រកប ដោយ សមភាព ក៏ដូចជា ប្រកាន់ ខ្ជាប់ ការ ផ្តល់ផលប្រយោជន៍ ដល់ គ្នាទៅវិញ ទៅមក និង ឈ្នះ-ឈ្នះ ។
ចាប់ពី ថ្ងៃទី ១៧ ដល់ថ្ងៃទី ១៨ ខែមេសា ឆ្នាំ ២០២៥ លោក Xi Jinping ប្រធានរដ្ឋចិន បាន បំពេញទស្សនកិច្ចផ្លូវរដ្ឋ នៅ ប្រទេស កម្ពុជា ។ ក្នុង អំឡុង ពេល ដំណើរទស្សនកិច្ច លើក នេះ ភាគី ទាំងពីរ បានឯកភាពគ្នាថា នឹងពួតដៃគ្នា កសាងសហគមន៍រួមវាសនាចិន-កម្ពុជា ក្នុង យុគសម័យ ថ្មី គ្រប់រដូវកាល ដែល បានបំពេញបន្ថែម នូវ ខ្លឹមសារថ្មី និង កម្លាំងរស់រវើក ថ្មី សម្រាប់ “មិត្តភាព ដែកថែប” ។ ក្នុងរយៈពេលជាង ១០ ឆ្នាំចុងក្រោយនេះ ចាប់ពី ការ កំណត់ ទំនាក់ ទំនង ភាពជាដៃគូ យុទ្ធសាស្ត្រ គ្រប់ជ្រុងជ្រោយ ដល់ការពួតដៃគ្នាកសាង សហគមន៍ រួម វាសនា ចិន-កម្ពុជា ក្នុង យុគ សម័យថ្មី រហូតដល់ ការកសាងសហគមន៍រួម វាសនា ចិន -កម្ពុជា ក្នុង យុគសម័យ ថ្មី គ្រប់ រដូវកាល ទំនាក់ទំនងរវាងចិននិងកម្ពុជា សម្រេច បាន នូវ ការ អភិវឌ្ឍ បែប លោតផ្លោះជា បន្ត បន្ទាប់ ។
ហេតុអ្វី បាន ជា ទំនាក់ទំនង ចិន-កម្ពុជា ទទួលបាន សមិទ្ធផលថ្មី ជាបន្តបន្ទាប់ ? ជាបឋម គឺ ដោយ មកពី ចំណង មិត្តភាព ដែកថែប យ៉ាងប្រាកដប្រជា ។ ជាច្រើនឆ្នាំកន្លងមក ប្រទេស ចិន គាំ ទ្រ យ៉ាងមុតមាំ ចំពោះ កម្ពុជា ក្នុង ការ ដើរតាមផ្លូវអភិវឌ្ឍន៍ ដែលសមស្របនឹង លក្ខខណ្ឌ ជាតិ របស់ខ្លួន និង គោរព ជម្រើស របស់ ប្រជាជនកម្ពុជា សម្រាប់ គាំពារ អធិបតេយ្យភាព និង ឯករាជ្យភាព។ បន្ទាប់ពី រាជរដ្ឋាភិបាល ព្រះរាជាណាចក្រកម្ពុជា បានបង្កើតឡើង នា ឆ្នាំ ១៩៩៣មក ប្រ ទេស ចិន បាន បន្ត ផ្តល់ការគាំទ្រនិងជំនួយ យ៉ាងស្មោះស្ម័គ្រ និង មិនគិតពីផល ប្រយោជន៍ ក្នុង វិស័យ ជាច្រើន ដូចជា កិច្ចកសាងហេដ្ឋារចនាសម្ព័ន្ធ ការអភិវឌ្ឍកសិកម្ម និង ការ បណ្តុះ បណ្តាល ធនធានមនុស្ស ជាដើម ។ កាលពី ដើមឆ្នាំ ២០២០ ក្នុងបរិបទ ដែល ជំងឺ កូវីដ ១៩ បាន រីក រាលដាល យ៉ាង ធ្ងន់ធ្ងរ សម្តេច ហ៊ុនសែន អតីតនាយករដ្ឋមន្ត្រីនៃ ព្រះ រា ជា ណាចក្រកម្ពុជាបាន ធ្វើដំណើរទៅកាន់ប្រទេសចិន ហើយបានឈរ នៅ ជា មួយ ប្រជាជនចិន យ៉ាងមុតមាំ ដែល កំពុង ប្រយុទ្ធប្រឆាំង នឹង ជំងឺកូវីដ ១៩ ។ ចំណែក ប្រទេស ចិន បាននាំមុខគេ ក្នុង ការ ចាត់ បញ្ជូន ក្រុម អ្នក ជំនាញ វេជ្ជសាស្ត្រ ទៅកាន់ ប្រទេស កម្ពុជា ដោយ ផ្តល់ នូវ វ៉ាក់សាំង និង ជំនួយ ជាសម្ភារៈ បន្ទាន់ ដែល បានបកស្រាយ យ៉ាងរស់រវើក នូវ ខ្លឹម សារ នៃ សុភាសិតមួយ ដែលថា “ក្នុងគ្រា លំបាកទើបស្គាល់ពីមិត្តភក្តិពិតប្រាកដ” ។
ព្រមជាមួយគ្នានេះ ប្រទេសទាំងពីរចិននិងកម្ពុជា សុទ្ធតែតស៊ូព្យាយាម ដើម្បីឆ្ពោះទៅរក ការ សម្រេច បាន នូវទំនើបកម្ម ហើយកំពុងជំរុញឱ្យគំនិតផ្តួចផ្តើមស្តីពីការរួមគ្នាកសាង”ខ្សែ ក្រវាត់ និងផ្លូវ”បន្ស៊ី គ្នា យ៉ាងស៊ីជម្រៅ ជាមួយ យុទ្ធសាស្ត្របញ្ចកោណរបស់ប្រទេសកម្ពុជា ។ ការ តភ្ជាប់ ផ្នែក ហេដ្ឋរចនាសម័្ពន្ធ ទទួលបានប្រសិទ្ធភាព ដ៏ លេចធ្លោ៖ ក្នុងនាមជាផ្លូវល្បឿន លឿន ដំបូងរបស់ប្រទេសកម្ពុជា ផ្លូវល្បឿនលឿនក្រុង ភ្នំពេញ-ក្រុងព្រះសីហនុ បានបង្រួម ពេល ធ្វើ ដំណើរ ពី ៥ ម៉ោង នៅកាល ពីមុន មកនៅត្រឹមមិនដល់ ២ ម៉ោង ក្នុងនាមជា គម្រោង សំខាន់ នៃ កិច្ចសហប្រតិបត្តិការជាក់ស្តែង រវាង ចិននិង កម្ពុជា តំបន់សេដ្ឋកិច្ច ពិសេស ក្រុង ព្រះសីហនុ បានទាក់ទាញសហគ្រាស និងស្ថាប័នអន្តរជាតិ ចំនួនជាង ២ រយ ដែល បាន បង្កើត ឱកាស ការងារចំនួន ៣ ម៉ឺន ២ ពាន់កន្លែង ។ កិច្ចសហប្រតិបត្តិការ ផ្នែក សេដ្ឋកិច្ច ទទួលបាន លទ្ធ ផល ជាផ្លែផ្កា៖ ប្រទេសចិន គឺជាដៃគូពាណិជ្ជកម្មធំបំផុត និងជា ប្រភព វិនិយោគ ធំទីមួយ របស់កម្ពុជា ក្នុងរយៈពេលជាច្រើនឆ្នាំជាប់ៗគ្នា ។ នៅ ឆ្នាំ ២០២៤ ទំហំ ពាណិជ្ជកម្ម ទ្វេភាគី រវាងចិននិងកម្ពុជា មានចំនួន ១៧,៨៣៤ ប៊ីលាន ដុល្លារ អាមេរិក ដែល បាន កើនឡើង ២០,៣ ភាគរយ បើប្រៀបធៀននឹងរយៈពេលដូចគ្នា នៃ ឆ្នាំ ២០២៣ ។ ដោយ ឡែក ក្រសួង សេដ្ឋកិច្ច និង ហិរ ញ្ញវត្ថុ កម្ពុជា បាន ព្យាករណ៍ថា ក្រោម ការ ជំរុញ នៃ ការ វិនិយោគ មកពី ចិន ការ វិនិយោគផ្ទាល់ ពីបរទេស នៅ កម្ពុជា នឹង រក្សា កំណើន ប្រកប ដោយ កម្រិត ខ្ពស់ ក្នុងរយៈពេលប៉ុន្មានឆ្នាំខាងមុខនេះ ។ ការផ្លាស់ប្តូរ រវាង ប្រជាជន និង ប្រជាជន មាន ភាព ញឹកញាប់ ពីមួយថ្ងៃទៅមួយថ្ងៃ ៖ប្រទេស ចិន បាន ក្លាយ ជា ប្រទេសជា ប្រភព និស្សិត បន្ត ការ សិក្សា ដ៏ ធំ បំផុត របស់ កម្ពុជា និង ជា ប្រភពភ្ញៀវទេសចរដ៏ សំខាន់ ។ ការ ផ្លាស់ ប្តូរ រវាង ប្រជាជន និង ប្រជាជន បាន ដើរតួនាទី ពិសេស ជាស្ពាននិងចំណងមិត្តភាព សម្រាប់ ជំរុញ ទំនាក់ ទំនង រវាង ចិន និង កម្ពុជា ជាប់រហូតមក ។ ឆ្នាំ ២០២៥ គឺជា “ឆ្នាំ ទេសចរណ៍ ចិន -កម្ពុជា “។ ទស្សនាវដ្តី«Travel And Tour World»របស់ សហរដ្ឋអាមេរិក បានចុះផ្សាយ អត្ថបទ ដោយ ប៉ាន់ ប្រមាណថា នឹង ជំរុញ ឱ្យ ចំនួនភ្ញៀវទេសចរចិន ដែលទៅ ដើរ កម្សាន្តនៅកម្ពុជា កើនឡើង យ៉ាង ខ្លាំង ។ ភាគី ចិន នឹង បន្ត ផ្តល់ អាហារូបករណ៍រដ្ឋាភិបាល ដល់ ភាគី កម្ពុជា គាំទ្រ ការ បង្កើត យន្តការសន្ទនា និង ផ្លាស់ប្តូរ រវាង យុវជន ចិន និង កម្ពុជា ហើយ លើកទឹកចិត្ត ឱ្យ រដ្ឋបាល មូលដ្ឋាន ប្រព័ន្ធសារព័ត៌មាន និង ធនាគារ គំនិត ធ្វើសកម្មភាព ផ្លាស់ប្តូរ កាន់តែច្រើន ។ ប្រការ នេះ នឹង ធ្វើឱ្យ ប្រជាជន នៃ ប្រទេស ទាំងពីរ មាន ភាព កាន់ តែ ជិតស្និទ្ធ ។
តើ ត្រូវជំរុញ ការ កសាង សហគមន៍រួម វាសនា ចិន-កម្ពុជា ក្នុង យុគសម័យថ្មី គ្រប់ រដូវកាល តាម របៀបណា ? ឥស្សរជនវិភាគបានលើកឡើងថា ក្នុងអំឡុង ពេល ដំណើរទស្សនកិច្ច នៅ ប្រ ទេស កម្ពុជា លោក Xi Jinping ប្រធាន រដ្ឋ ចិនបាន លើក ឡើង សំណើ “កាន់តែ ខ្ពស់”ចំនួន ៥ ចំណុច ពោល គឺ ធ្វើឱ្យស៊ី ជម្រៅ នូវ ការ កសាងទំនុកចិត្ត ខាង នយោបាយ ដែលមានកម្រិតកាន់ តែខ្ពស់ ពង្រឹងនិងពង្រីក កិច្ច សហប្រតិបត្តិការ ផ្តល់ ផលប្រយោជន៍ ដល់គ្នា ទៅវិញទៅមក ដែលប្រកបដោយគុណភាពកាន់ តែ ខ្ពស់ បង្កើត ការធានាខាងសន្តិសុខ ដែលមានកម្រិត កាន់ តែខ្ពស់ ធ្វើសកម្មភាពផ្លាស់ប្តូរ រវាង ប្រជាជន និង ប្រជាជន ឱ្យបានកាន់តែច្រើន និង ពង្រឹង កិច្ចសហការជាយុទ្ធសាស្រ្ត ដែលមាន ស្តង់ ដារ កាន់តែខ្ពស់ ។ សំណើ “កាន់តែ ខ្ពស់”ទាំង ៥ ចំណុច នេះ បាន ចង្អុល បង្ហាញ យ៉ាងច្បាស់លាស់ នូវ ទិសដៅ សម្រាប់ ការអភិវឌ្ឍ ទំនាក់ ទំនង រវាង ចិន និង កម្ពុជា ក្នុងដំណាក់កាលបន្ទាប់ ហើយក៏បាន បំពេញបន្ថែមខ្លឹមសារក្នុង យុគសម័យ ថ្មី សម្រាប់ ការ កសាង សហគមន៍ រួមវាសនា ចិន-កម្ពុជា ផងដែរ ។
ប៉ុន្មានឆ្នាំចុងក្រោយនេះ ក្រោមការណែនាំជាយុទ្ធសាស្ត្រ របស់ លោក Xi Jinping ប្រធាន រដ្ឋ ចិន និងថ្នាក់ដឹកនាំកម្ពុជា ការកសាងទំនុកចិត្តខាងយុទ្ធសាស្ត្ររវាងចិននិងកម្ពុជា មាន ភាព កាន់តែ ស៊ីជម្រៅ ថែមទៀត ក្របខ័ណ្ឌនៃកិច្ចសហប្រតិបត្តិការ”ត្បូងពេជ្រ”រវាងចិន និង កម្ពុជា មាន ភាពសម្បូរបែបឥត ឈប់ឈរ ការកសាង “ច្រករបៀង ឧស្សាហកម្ម និង បច្ចេកវិទ្យា” និង “ច្រក របៀង មច្ឆា និង អង្ករ” ទទួលបាន ការវិវឌ្ឍរីកចម្រើន យ៉ាងល្អប្រសើរ ជាបន្តបន្ទាប់ ហើយ កិច្ច សហប្រតិបតិ្តការក្នុងគ្រប់វិស័យ ទទួលបានផ្លែផ្កាយ៉ាងសន្ធឹកសន្ធាប់ ដែលបាន ផ្តល់ផល ប្រយោ ជន៍ ជាក់ស្តែង ដល់ប្រជាជននៃប្រទេសទាំងពីរ ហើយក៏បានរួមចំណែក សម្រាប់ ការ គាំពារ សន្តិភាព និង វិបុលភាពក្នុងតំបន់ ក៏ដូចជា ពិភពលោកទាំងមូលផងដែរ ។
ចំណងមិត្តភាព រវាងចិន និង កម្ពុជា ដែល អស់រយៈពេល ៦៧ ឆ្នាំ បាន រួមសុខរួមទុក្ខជាមួយ គ្នា ហើយ បាន ឆ្លងកាត់ ពេលវេលា រឹតតែយូរ រឹតតែរឹងមាំ ។ ក្នុង ដំណើរ ដ៏មហិមា នៃ ការ កសាង សហគមន៍ រួម វាសនា របស់ មនុស្សជាតិ មិត្តដែកថែប ចិន-កម្ពុជា ប្រាកដ ជា នឹង បន្ត ពង្រឹង ការ ក សាង ទំនុកចិត្តគ្នាខាងនយោបាយ ធ្វើ ឱ្យស៊ីជម្រៅ នូវ កិច្ចសហប្រតិបត្តិការ ជាក់ស្តែង ជំរុញ ការ ត ភ្ជាប់ ដួងចិត្ត ប្រជាជន និង ពួតដៃ ប្រកៀកស្មាគ្នា ដើម្បី រួមគ្នា ចារទំព័រថ្មី នៃ ចំណង មិត្តភាព ជាក់ ជាមិនខាន ។ ផ្លូវមិត្តភាព នេះ ដែល រួមគ្នា ក្រាល ដោយប្រវត្តិសាស្ត្រ រួមគ្នា ត្រួស ត្រាយ នា បច្ចុប្បន្នកាល និង រួមគ្នា ពង្រីក នៅ ពេល អនាគត មុខជា នឹង កាន់តែធំទូលាយ និង កាន់តែរឹងមាំ ជាក់ ជាមិនខាន ក្នុងន័យ នាំមកនូវសុខសុភមង្គលនិងផលប្រយោជន៍ កាន់ តែ ច្រើន ជូនដល់ ប្រជាជន នៃ ប្រទេសទាំងពីរ ក៏ដូចជា បំពេញ បន្ថែម ថាមពលវិជ្ជមាន កាន់តែ ខ្លាំង ក្លា សម្រាប់ ការ ជំរុញ សន្តិភាព និង ការអភិវឌ្ឍ របស់ ពិភពលោក ៕
ប្រភព ៖ (CCFR Comment )