យុវជន១២នាក់ត្រូវបានឃាត់ខ្លួន និង៧នាក់ផ្សេងទៀតកំពុងរត់គេច ពាក់ព័ន្ធក្នុងករណីរំលោភសេពសន្ថវៈមានស្ថានទម្ងន់ទោស

ចែករំលែក៖

ខេត្តបាត់ដំបង÷ កម្លាំងជំនាញនៃអធិការដ្ឋាននគរបាលស្រុកបាណន់សហការជាមួយកម្លាំងការិយាល័យជំនាញនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបងនិងកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលស្នឹង បានបង្ក្រាបនិងឃាត់ ខ្លួនក្រុមយុវជនចំនួន១២នាក់ ខណៈ៧នាក់ផ្សេងទៀតកំពុងរត់គេចខ្លួន ពាក់ព័ន្ធក្នុងករណីរំលោភសេពសន្ថវះមានស្ថានទម្ងន់ទោសដោយសារមធ្យោបាយប្រេីប្រាស់ឫទាក់ទងនិងជនល្មេីសប្រព្រឹត្តដោយបុគ្គលច្រេីនរូប។


កិច្ចប្រតិបត្តិការខាងលើនេះធ្វើឡើងនៅវេលាម៉ោង ១៣ និង៤៥នាទីថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២៥ក្រោយទទួល បណ្តឹងពីជនរងគ្រោះ ភេទស្រីអាយុ១៥ឆ្នាំ មានទីលំនៅភូមិពាក់ស្បែកឃុំស្នឹង ស្រុកបាណន់ ខេត្តបាត់ដំបង ដែលជនសង្ស័យត្រូវបានឃាត់ខ្លួន÷
១-ឈ្មោះ ឃឿន​ សុផានីត ហៅណុយភេទប្រុស អាយុ១៣ឆ្នាំ
២-ឈ្មោះ វង់​  ចានលថៃ ភេទប្រុស អាយុ១៣ឆ្នាំ  /៣-ឈ្មោះ គី​ ផាន់ណា ភេទប្រុសអាយុ១៤ឆ្នាំ /៤-ឈ្មោះ នួន​ ផានុន ហៅផិភេទប្រុស អាយ១៦ឆ្នាំ / ៥-ឈ្មោះ ថន​ ឡៃហេង ភេទប្រុស អាយុ១៥ឆ្នាំ /៦-ឈ្មោះ សាន​ វិច្ឆកា ហៅម៉ៅ ភេទប្រុសអាយុ១៥ឆ្នាំ
៧-ឈ្មោះ មឿន រាជសម្បត្តិហៅរាជ ភេទប្រុស អាយុ ១៧ឆ្នាំ
៨-ឈ្មោះ ភក្តី ភេទប្រុស អាយុ១៧ឆ្នាំ ទាំង០៨នាក់ជាអ្នកប្រព្រឹត្តផ្ទាល់។
៩-ឈ្មោះ នួន​ ណមរ៉ា ភេទប្រុសអាយុ១៥ឆ្នាំ /១០-ឈ្មោះ ហូគន្ធដោ យ៉ាដេត ភេទប្រុសអាយុ១៦ឆ្នាំ
១១-ឈ្មោះ ឈិត បញ្ញា ហៅសាច់ដុំភេទប្រុស អាយុ ១៧ឆ្នាំ
១២-ឈ្មោះ សុខ​ ម៉ៃឃី ដាវីត ភេទប្រុស អាយុ១៦ឆ្នាំ

អ្នកទាំង០៤ជាអ្នកសមគំនិត ដែលប្រព្រឹត្តឡេីងកាលពីថ្ងៃទី ១៤​ .១៥ .១៦ ខែកក្កដា ឆ្នាំ២០២៥ នៅចំណុចផ្ទះមួយកន្លែងស្ថិតនៅភូមិស្នឹងលិច ឃុំស្នឹង ស្រុកបាណន់ ខេត្តបាត់ដំបង។

...

បន្ទាប់ពីឃាត់ខ្លួន​អ្នកទាំង១២នាក់ តាមការសាកសួរបឋមពួកគេបានសារភាពប្រាប់ថាពួកគេនៅមានគ្នាចំនួន៧នាក់ទៀតកំពុងរត់គេចខ្លួន៕

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print