កំណាត់ផ្លូវដី និងផ្លូវបេតុងចំនួន២កន្លែងបានទទួលរងជន់លិច ខណៈទឹកទន្លេមេគង្គខេត្តកំពង់ចាមបានបន្តហក់ឡើងជាបន្តបន្ទាប់

ចែករំលែក៖

ខេត្តកំពង់ចាម÷ កំណាត់ផ្លូវដី១ខ្សែប្រវែងប្រមាណ ៣០០ម៉ែត្រស្ថិតនៅភូមិទី១(ក្បាលកោះ)  និងផ្លូវបេតុងប្រវែងប្រមាណ១០០ម៉ែត្រ ស្ថិតនិងភូមិទី៩ ភូមិទី១២ក្នុងឃុំកោះសូទិន ស្រុកកោះសូទិនបានទទួលរងជនលិចដោយសារទឹកទន្លេមេគង្គខេត្តកំពង់ចាមបានហក់ឡើងជាបន្តបន្ទាប់ដល់កម្ពស់ជាង១០ម៉ែត្រ នេះបើតាមការបញ្ជាក់ពីលោកស្រី ស៊ុន ចន្ថា មេឃុំកោះសូទិន នាព្រឹកថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២៥នេះ។ លោកស្រីមេឃុំបានបន្តឲ្យដឹងទៀតថាផ្លូវទាំង២ខ្សែខាងលើនេះមិនអាចធ្វើដំណើរដូចធម្មតាទេ គឺត្រូវឆ្លងដោយទូក-ដ។

ដោយឡែកនៅថ្ងៃនេះទឹកទន្លេមេគង្គខេត្តកំពង់ចាមបានបន្តហក់ឡើងថែមទៀតផងដែរ បើយោងលោក អ៊ុម វិបុល ប្រធានមន្ទីរធនធានទឹក និងឧតុនិយមខេត្តកំពង់ចាមបានបញ្ជាក់ថាចំពោះស្ថានភាព ទឹកទន្លេមេគង្គខេត្តកំពង់ចាម នៅថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២៥នេះទឹកទន្លេបានហក់ឡើងថែមទៀតដល់កម្ពស់១០.៥០ម៉ែត្រ ធៀបថ្ងៃម្សិលមិញ ទឹកឡើងកម្ពស់០,៣០ម៉ែត្រ។ ដោយឡែកកម្ពស់ទឹកនាពេលនេះធៀបទៅឆ្នាំ២០២៤ទឹកទន្លេ មានកម្ពស់ត្រឹម ៨.៩៨ម៉ែត្រខណៈដែលចំណុចប្រកាសប្រុងប្រយ័ត្នមានកម្ពស់១៥,២០ម៉ែត្រ។

...

ដោយឡែកចំពោះស្ថានភាពអាកាសធាតុកាលពីម្សិលមិញគឺមានភ្លៀងធ្លាក់តិច ឫច្រើននៅស្រុកចំនួន៤ក្នុងខេត្តកំពង់ចាម ៕

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print