រថយន្ត​ក្រុង​បេីក​លឿន​រេចង្កូត​ទៅបុក​របាំង​ថ្ម​ពុះចែក​ទ្រូង​ផ្លូវ​រងការ​ខូចខាត​០៤កង់យ៉ាង​ធ្ងន់ធ្ងរ​ ផ្អើលសមត្ថកិច្ចចុះត្រួតពិនិត្យ

ចែករំលែក៖

ភ្នំពេញ​:​ រថយន្ត​ក្រុង​ដឹក​ជន​ជាតិ​ចិន​បាន​រេចង្កូត​ជ្រុល​ទៅ​បុក​របាំង​ថ្ម​ពុះចែក​ទ្រូង​ផ្លូវ​បណ្តាល​ឲ្យ​រងការ​ខូចខាត​អស់​ចំនួន​០៤កង់និងបណ្ដាលឱ្យរងរបួសបុរសម្នាក់ត្រូវ​បាន​សមត្ថកិច្ច​ឃាត់​យក​ទៅ​សួរនាំ​ភ្លាមៗ​។ ហេតុការណ៍នេះបង្កអោយ​មាន​ការ​ភ្ញាក់​ផ្អើល​កាល​ពី​វេលាម៉ោង​១២និង​៤០នាទី​រំលង​អធ្រាត្រឈាន​ចូល​ថ្ងៃ​ទី​១៩​ខែ​កក្កដា ឆ្នាំ​២០២៥ នៅ​តាម​បណ្ដោយ​ផ្លូវ​ លេខ២៨៩ដែល​ស្ថិត​នៅ​សង្កាត់​បឹងកក់​ទី​២ ខណ្ឌ​ទួលគោក​ រាជធានី​ភ្នំពេញ​ ។

តាម​ប្រភព​ព័ត៌មាន​បាន​អោយដឹងថា​ នៅមុន​ពេល​កេីត​ហេតុ​គេឃើញ​រថយន្ត​ក្រុង​មួយ​គ្រឿង​ម៉ាក​ហុីយ៉ាន់ដាយ​ពណ៌​ខៀវ​លាយ​ស​ ពាក់​ផ្លាកលេខ​ភ្នំពេញ​3E-3443 ធ្វើ​ដំណើរ​តាម​បណ្ដោយ​ផ្លូវ​លេខ២៨៩ក្នុង​ទិស​ដៅ​ពី​ជេីង​ទៅ​ត្បូង​ដោយល្បឿន​យ៉ាង​លឿន​។ បន្ទាប់​មក​ក៏​ស្រាប់​តែ​រថយន្តនោះរេចង្កូត​ទៅ​ផ្នែក​ខាង​ឆ្វេង​ជ្រុល​ទៅ​បុក​របាំង​ថ្ម​ពុះចែក​ទ្រូង​ផ្លូវ​បណ្តាល​ខូចខាតអស់​ចំនួន​០៤កង់ ហេីយ​ពេលនោះស្រាប់​តែ​មាន​ជនជាតិ​ចិន​ជា​ច្រេីន​នាក់​បាន​នាំ​គ្នា​រត់​ចុះ​ពី​លើរថយន្ត​ នៅ​សល់​តែអ្នក​បេីក​បរ​ម្នាក់​និង​ជនជាតិ​ចិន​ម្នាក់បានរងរបួស​ ។  ចំណែកអ្នក​បេីក​បរ​ក៏​គេច​ខ្លួន​បាត់ជា​បន្តទៀត ដោយ​នៅ​សល់​ជន​ជាតិ​ចិន​ម្នាក់​បានយក​ដង​អំបោស​ជ័រ​ដេញ​វាយ​បង​ប្អូន​ប្រជា​ពលរដ្ឋ​ ហេីយ​ត្រូវ​បាន​ឃាត់ខ្លួន​ភ្លាមៗ​។

...

ប្រភពបានបន្ដទៀតថា  បុរសជាជន​ជាតិ​ចិន​ម្នាក់​ខាង​លេី​ បាន​និយាយ​ប្រាប់​ថា​គាត់​ត្រូវ​គេ​វាយ​ ហេីយ​ជនបង្ក​នាំគ្នា​រត់​គេច​ខ្លួន​អស់​ហេីយ​ ។ លុះ​ក្រោយមកសមត្ថកិច្ច​នគរបាល​ប៉ុស្តិ៍​និង​សមត្ថកិច្ច​អន្តរាគមន៍​ខណ្ឌ​ទួលគោក​ តាម​ឃាត់​ជន​ជាតិ​ចិន​ចំនួន​១១នាក់​នៅ​ជិត​កន្លែង​កើត​ហេតុ ក្នុង​នោះ​មាន​ស្រី​ម្នាក់​ផងដេីម្បី​យក​ទៅ​សួរនាំ​នៅ​អធិការ​ដ្ឋាននគរបាល​ខណ្ឌ​ទួលគោក​ ។ ចំណែក​រថយន្ត​បង្ក​ខាង​លើ​ដែល​បេីក​បុក​របាំង​ថ្ម​ពុះចែក​ទ្រូង​ផ្លូវ​ខូចខាត​អស់​ចំនួន​០៤កង់នោះ ត្រូវ​បាន​សមត្ថកិច្ច​នគរបាល​ខណ្ឌ​ទួលគោក​ទាក់ទង​ទៅ​សមត្ថកិច្ច​ជំនាញ​នៃ​ការិយាល័យ​ចរាចរណ៍​ផ្លូវគោក​រាជធានី​ភ្នំពេញ​ដើម្បី​ស្ទូច​រថយន្ត​បង្ក​ខាង​លើ​យក​ទៅ​រក្សា​ទុក​រង់ចាំ​ការ​ដោះ​ស្រាយ​ថ្ងៃ​ក្រោយ​៕ ​ ដោយ​ ៖​ ភារ៉ា​ ដង្កោ

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print