អាជ្ញាធរ ចាប់ បាន ស្លាបមាន់ បង្កក ១០០កេស នាំចូលពី វៀតណាម ដោយ គ្មាន លិខិត អនុញ្ញាត

ចែករំលែក៖

ភ្នំពេញ ៖ អាជ្ញាធរ ចាប់ បាន ស្លាបមាន់ បង្កក ១០០កេស នាំចូលពី វៀតណាម ដោយ គ្មាន លិខិត អនុញ្ញាត ។ នេះបើយោងតាមប្រភព ពីលោក ហ៊ុន សារ៉ាត់ អនុប្រធានអគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ ។

ស្លាប មាន់ បង្កកចំនួន ១០០កេស ស្មេីនឹង១៥០០គីឡូក្រាម ត្រូវបានក្រុម អន្តរាគមន៍ បង្រ្កាប បទល្មើស ចលនា សត្វ នៃ អគ្គនាយកដ្ឋាន សុខភាព សត្វ និង ផលិតកម្ម សត្វ រក ឃេីញ នៅ ក្នុង រ៉ឺម៉កកង់បី សម្រាប់ ចែក ចាយ នៅ រាជធានី ភ្នំពេញ កាលពីល្ងាចថ្ងៃទី១៨ កក្កដា ឆ្នាំ២០២៥ ។

បេីតាម លោក ហ៊ុន សារ៉ាត់ អនុប្រធានអគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ ស្លាប មាន់ បង្កកទាំងនេះ បាន ដឹកចេញពី ប្រទេស វៀតណាម ដោយ គ្មាន លិខិត អនុញ្ញាត ។
បច្ចុប្បន្ន ក្រុម អន្តរាគមន៍ បាន យក វត្ថុ តាង ខាងលេី ទុក នៅ ទីតាំង ចត្តាឡីស័ក ដេីម្បី អនុវត្ត តាម នីតិវិធី ច្បាប់ ៕

...

ដោយ ៖ សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print