នគរបាលក្រុងច្បារមនឃាត់ក្មេងទំនើងមួយក្រុមដែលកំពុងរៀបចំសកម្មភាពវាយប្រហារគូទំនាស់

ចែករំលែក៖

ខេត្តកំពង់ស្ពឺ​ ៖ ក្មេង​ទំនើង​មួយក្រុមមានគ្នា៤​នាក់​ត្រូវ​បានកម្លាំង​នគរបាល​ក្រុង​ច្បារមន ឃាត់ខ្លួន​នៅ​ក្នុងផ្ទះ​សំណាក់​យីហោ លី​ហួរ ស្ថិត​នៅ​ក្នុងភូមិ​ផ្សារ​ចាស់ សង្កាត់​ស្វាយ​ក្រ​វ៉ា​ន់ ក្រុង​ច្បារមន ខណៈ​ដែល​ក្រុម​ក្មេង​ទំនើង​ទាំង​នោះ​ កំពុង​តែ​ត្រៀម​ធ្វើ​សកម្មភាព វាយបក​ទៅ​លើ​គូទំនាស់​។

ក្រុមក្មេងទាំងនេះត្រូវបានឃាត់ខ្លួន​ កាលពី​ល្ងាច​ថ្ងៃ​ទី​១៨ ខែកក្កដា ឆ្នាំ​២០២៥ នៅ​ចំណុច​ផ្ទះសំណាក់ យីហោ​លី​ហួរ ដែល​មាន​ទីតាំង​ស្ថិត​ក្នុងភូមិ​ផ្សារ​ចាស់ សង្កាត់​ស្វាយ​ក្រ​វ៉ា​ន់ ក្រុង​ច្បារមន ខេត្តកំពង់ស្ពឺ ។

នគរបាល​ក្រុង​ច្បារមន​បាន​និយាយ​ឱ្យ​ដឹង​ថា មុន​ឈាន​ដល់​ការ​ឃាត់ខ្លួន​ក្រុម​ក្មេង​ទំនើង​ខាងលើ កម្លាំង​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​សង្កាត់​ស្វាយ​ក្រ​វ៉ា​ន់ បាន​ចុះ​ធ្វើ​រដ្ឋបាល​តាម​បន្ទប់​ជួល ផ្ទះ​សំណាក់ ក្នុងភូមិ​សាស្ត្រ​ខាងលើ។ លុះ​ធ្វើ​ទៅ​ដល់​ចំណុច​ផ្ទះសំណាក់ យីហោ លី​ហួរ ក៏​បាន​ប្រទះ​ឃើញ​ក្រុម​ក្មេង​ទំនើង​មួយ​ក្រុម​ដែល​មាន រហ័ស​នាម​ថា JBK (​ចំបក់ ស៊េរី​ចាស់​) មាន​គ្នា​ចំនួន​០៤ នាក់ ក៏​ឃាត់​សួរនាំ​តែ​ម្តង​។

មន្ត្រីនគរបាល​ក្រុង​ច្បារមន​បាន​បន្ត​ឱ្យ​ដឹង​ថា ក្រុម​ក្មេង​ទំនើង​ដែល​ឃាត់​បាន ទី​១.​មានឈ្មោះ​ប៉ូ រ៉ុ​ង​រ៉ា​ក​ឌី ភេទ​ប្រុស អាយុ​១៧​ឆ្នាំ រស់នៅ​ភូមិ​វ​ល្លិ៍​ស ឃុំ​វ​ល្លិ៍​សរ ស្រុក​សំរោង​ទង ខេត្តកំពង់ស្ពឺ ទី​២.​ឈ្មោះ​ជោ​ន លី​ន​ខេន ភេទ​ប្រុស អាយុ​១៧ ឆ្នាំ រស់នៅ​ភូមិ​វ​ល្លិ៍​ស ឃុំ​វ​ល្លិ៍​ស ស្រុក​សំរោង​ទង ខេត្តកំពង់ស្ពឺ ទី​៣.​ឈ្មោះ​សៀ​ក ឈី​ន​ឡុ​ង ភេទ​ប្រុស អាយុ​១៦ ឆ្នាំ​រស់​ភូមិ​ព្រៃ​កោះ ឃុំ​វ​ល្លិ៍​ស ស្រុក​សំរោង​ទង ខេត្តកំពង់ស្ពឺ និង​ទី​៤.​ឈ្មោះ​សុផល ផា​នុ​ត ភេទ​ប្រុស អាយុ​១៦​ឆ្នាំ រស់នៅ​ភូមិ​ខោ​ប សង្កាត់​រការ​ធំ ក្រុង​ច្បារមន ខេត្តកំពង់ស្ពឺ កំពុង​ដេក​ជុំ​គ្នា​ក្នុង​បន្ទប់​ផ្ទះសំណាក់​ខាងលើ​។

នគរបាល​ក្រុង​ច្បារមន​បាន​បញ្ជាក់​ថា ក្រោយ​ឃាត់ខ្លួន​ក្រុម​ក្មេង​ទំនើង នគរបាល​ដកហូត​វត្ថុ​តាង​មាន កាំបិត​ផ្គាក់​ដង​វែង​០១​ដើម,កាំបិត​ផ្គាក់ ខ្លី​០១​ដើម,ដាវ១​ដើម , ម៉ូតូ​ចំនួន១ គ្រឿង​,និង​ទូរស័ព្ទ​ចំនួន២​គ្រឿង ។​ ក្រោយ​សាកសួរ​នៅ អធិការដ្ឋាន​នគរបាល​ក្រុង​ច្បារមន ក្រុម​ក្មេង​ទំនើង​បាន​ឆ្លើយ​សារភាព​ថា កាំបិត​ផ្គាក់ និង​ដាវ​ខាងលើ ពិតជា​របស់​បក្ខពួក​ខ្លួន គឺ​ឈ្មោះ​ហេង និង​ឈ្មោះ​ចុ​ម បាន​យក​មក​ទុក​នៅ​ក្នុង​បន្ទប់ ត្រៀម​ធ្វើ​សកម្មភាព ដេញ​កាប់​កាត់សាញ និង​កាប់​ក្រុម​ដែល​ធ្លាប់​មាន​ទំនាស់​ជាមួយ​បក្ខពួក​ខ្លួន នៅ​ពេល​យប់​ៗ​។

...

បច្ចុប្បន្ន​ ក្រុម​ក្មេង​ទំនើង​រួម​ជាមួយ​វត្ថុ​តាង​ខាងលើ​នគរបាល​ក្រុង​ច្បារមន​បាន កសាង​សំណុំរឿង បញ្ជូន​ទៅ​ការិយាល័យ​ជំនាញ​នគរបាល​ព្រហ្មទណ្ឌ​ខេត្តកំពង់ស្ពឺ ដើម្បី​ចាត់ការ​បន្ត​តាតាមនីតិ​វិធី​៕

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print