រថយន្ដសណ្ដោងមួយគ្រឿងដឹកធ្ងន់ពេកក្រឡាប់បះជើងរងការខូចខាត សំណាងល្អមិនសង្កត់លើអ្នកធ្វើដំណើរ

ចែករំលែក៖

ភ្នំពេញ​ ៖​ រថយន្តសណ្តោងមួយគ្រឿងដឹកគ្រាប់ជីធ្ងន់ពេកក្រឡាប់បះជើង សំណាងណាស់អត់សង្កត់លើអ្នកដំណើរ គ្រាន់តែរងការខូចខាតរបងផ្ទះប្រជាពលរដ្ឋតែប៉ុណ្ណោះ។

ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោង៧និង៣០នាទីព្រឹក ថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២៥ ស្ថិតនៅតាមបណ្តោយផ្លូវ១០៤ សង្កាត់រលួស ខណ្ឌដង្កោ រាជធានីភ្នំពេញ។

តាមប្រភពព័ត៍មាននៅកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុគេឃើញរថយន្តសណ្តោងរ៉ឺម៉កមួយគ្រឿងម៉ាក ហ៊ីយ៉ាន់ដាយព៍ណលឿង ពាក់ផ្លាកលេខភ្នំពេញ3F-2405 បើកបរដោយបុរសម្នាក់រួមដំណើរជាមួយកម្មករនិងព្រូរថយន្តចំនួន៣នាក់ទៀត បើកបរក្នុងទិសដៅពីកើតទៅលិច ខណៈបម្រុងបត់ស្តាំចូលផ្លូវបេតុងដោយរថយន្តដឹកធ្ងន់ពេកបានក្រឡាប់បះជើងតែម្តង។ តែសំណាងល្អមិនបង្កគ្រោះថ្នាក់ដ៏អ្នកធ្វើដណណើរឡើយ ។

...

ក្រោយពេលកើតហេតុសមត្ថកិច្ចមូលដ្ឋានប៉ុស្តិនគរបាលរដ្ឋបាលសង្កាត់រលួសសហការជាមួយកម្លាំងជំនាញនគរបាលចរាចរណ៍ខណ្ឌដង្កោបានចុះមកវាស់វែងនិងជួយសម្រួលបញ្ចៀសនៃការកកស្ទះចរាចរណ៍នៅទីតាំងកើតហេតុខាងលើ ហើយបានឲ្យអ្នកបើកបររថយន្តខាងលើហៅរថយន្តស្ទូចយករថយន្តចេញពីផ្លូវ និងសងថ្លៃខូចខាតរបងផ្ទះប្រជាពលរដ្ឋដើម្បីបញ្ចប់រឿងនៅកន្លែងកើតហេតុតែម្តង៕ដោយ​ ៖​ ភារ៉ា​ ដង្កោ

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print