អន្តរជាតិ ៖ ជាការចេញផ្សាយពី គេហទំព័រ «CCFR China state-controlled media » នៅថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២៥ ដោយបញ្ជាក់ថា ៖ លោក Li Qiang សមាជិកគណៈអចិន្ត្រៃយ៍នៃការិយាល័យនយោបាយនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិន និងជានាយករដ្ឋមន្ត្រីចិនបានចុះត្រួតពិនិត្យការងារនៅភូមិភាគស្វយ័តXizangចាប់ពីថ្ងៃទី ១៨ ដល់ថ្ងៃទី ១៩ ខែកក្កដា។ លោកបានសង្កត់ធ្ងន់ថា ចាំបាច់ត្រូវអនុវត្តឱ្យបានហ្មត់ចត់នូវការណែនាំសំខាន់របស់អគ្គលេខាធិការនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិនលោក Xi Jinping ស្តីពីការងារភូមិភាគXizangនិងយុទ្ធសាស្ត្រអភិបាលកិច្ចXizangរបស់បក្សក្នុងយុគសម័យថ្មី តម្កល់ ទុក ការការពារបរិស្ថានអេកូឡូស៊ីជាអាទិភាព អនុវត្តគម្រោងជាតិសំខាន់ ៗប្រកបដោយគុណភាពខ្ពស់ ពូនជ្រំឧស្សាហកម្មដែលមានលក្ខណៈពិសេសនិងឧត្តមភាព ដោយស្របតាមលក្ខខណ្ឌក្នុងតំបន់ បន្តជំរុញការអភិវឌ្ឍសេដ្ឋកិច្ចនិងសង្គម ដើម្បី ជំរុញ សុខុ មាល ភាពរបស់ប្រជាជន នៃ គ្រប់ជនជាតិដោយឥតឈប់ឈរ។
គេហទំព័រ «CCFR China state-controlled media » លោក Li Qiang បានទទួល ស្គាល់ យ៉ាង ពេញលេញ ចំពោះ សមិទ្ធផល នៃការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមរបស់ Xizang ហើយសង្ឃឹមថា កម្មាភិបាល និងប្រជាជន Xizang ចងចាំនូវ ការណែនាំដ៏ស្មោះ របស់លោក Xi Jinping អគ្គលេខាធិការ បក្ស និងចងចាំនូវទស្សនៈស្តីពី សហគមន៍រួមនៃប្រជាជាតិចិន បន្តធ្វើ កិច្ច ខំប្រឹង ប្រែង ដើម្បី ទទួល បាន សមិទ្ធផលថ្មីៗ ក្នុងដំណើរ ការ កសាងភូមិភាគXizangថ្មីសង្គមនិយមទំនើប៕
ដោយ ៖ សិលា