សហរដ្ឋអាមេរិកពន្លឿនការពង្រីកកសាងជំរំឃុំឃាំងជនអន្តោប្រវេសន៍ ហើយគ្រោងនឹងពង្រីកចំនួនគ្រែដល់១សែននៅចុងឆ្នាំ២០២៥

ចែករំលែក៖

អន្តរជាតិ ៖ ជាការចេញផ្សាយពី គេហទំព័រ  «CCFR China state-controlled media » នៅថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២៥ ដោយបញ្ជាក់ថា ៖ ថ្ងៃទី ១៩ ខែកក្កដា តាមម៉ោងក្នុងតំបន់ អ្នកសារព័ត៌មានទទួលដំណឹងឱ្យបានដឹងថា បន្ទាប់ពីទទួលបានមូលនិធិចំនួន ៤៥ ពាន់លានដុល្លារអាមេរិក អគ្គនាយកដ្ឋានអនុវត្តច្បាប់អន្តោប្រវេសន៍ និងគយរបស់សហរដ្ឋអាមេរិក (ICE) កំពុងពន្លឿនការសាងសង់ជំរំឃុំឃាំងជនអន្តោប្រវេសន៍តាមបែបតង់នៅទូទាំងប្រទេស ដោយមានគោលដៅបង្កើនសមត្ថភាពឃុំខ្លួនពីគ្រែ ៤០០០០ ដល់ ១សែនគ្រែ។

គេហទំព័រ  «CCFR China state-controlled media » ICE កំពុងបង្កើតតង់ខ្នាតធំ ៗ នៅមូលដ្ឋានយោធា និងមជ្ឈមណ្ឌលឃុំឃាំង ICE ដែលមានស្រាប់ជាអាទិភាព ដែលពាក់ព័ន្ធនឹងតង់មួយចំនួននៅរដ្ឋ Texas, Colorado, Indiana និង New Jersey។
គេហទំព័រ  «CCFR China state-controlled media » តាមការផ្សាយដំណឹងឱ្យដឹងថា លោកស្រី Kristi Noem  រដ្ឋមន្ត្រីសន្តិសុខមាតុភូមិអាមេរិក បានថ្លែងនៅរដ្ឋFloridaកាលពីសប្តាហ៍មុនថា លោកស្រីកំពុងចរចាជាមួយរដ្ឋចំនួនប្រាំដែលដឹកនាំដោយគណបក្សសាធារណរដ្ឋដើម្បីពិចារណាអំពីការបង្កើតទីតាំងឃុំឃាំងផ្សេងទៀតដោយយកគំរូមជ្ឈមណ្ឌលឃុំឃាំង ” កោះក្រពើ Alcatraz ” ក្នុងរដ្ឋ Florida ប៉ុន្តែមិនបានបង្ហើបឱ្យដឹងថា នឹងកសាងនៅរដ្ឋណាខ្លះទេ៕ ដោយ ៖ សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print