ព្រះអង្គម្ចាស់នៃប្រទេសអារ៉ាប៊ីសាអូ៊ឌីតបានសោយទិវង្គតបន្ទាប់ពីសន្លប់អស់រយៈពេល ២០ ឆ្នាំ

ចែករំលែក៖

ព្រះអង្គម្ចាស់ Al Saud ដែលត្រូវបានគេស្គាល់ថាជា “ព្រះអង្គម្ចាស់ដែលកំពុងដេក” បានសោយទិវង្គតបន្ទាប់ពីរយៈពេលពីរទសវត្សរ៍ក្នុងស្ថានភាពសន្លប់ដោយសារគ្រោះថ្នាក់ចរាចរណ៍។

គ្រួសាររាជវង្សអារ៉ាប៊ីសាអូ៊ឌីតបានប្រកាសកាលពីថ្ងៃទី 19 ខែកក្កដាថា ព្រះអង្គម្ចាស់ Alwaleed bin Khalid bin Talal bin Abdulaziz Al Saud បានទទួលមរណភាពក្នុងព្រះជន្ម 35 ឆ្នាំ។
ពិធីបុណ្យសពនិងការកាន់ទុក្ខព្រះអង្គម្ចាស់ Alwaleed បានចាប់ផ្តើមនៅថ្ងៃទី 20 ខែកក្កដា ហើយមានរយៈពេល 3 ថ្ងៃ ដែលប្រារព្ធឡើងនៅក្នុងរដ្ឋធានី Riyadh ។
ក្នុងឆ្នាំ 2005 ព្រះអង្គម្ចាស់ Alwaleed បានជួបគ្រោះថ្នាក់ចរាចរណ៍ធ្ងន់ធ្ងរនៅទីក្រុងឡុងដ៍ ដោយទទួលរងនូវការហូរឈាមក្នុងខួរក្បាល។ គាត់ស្ថិតក្នុងសន្លប់អស់រយៈពេល 20 ឆ្នាំ “ក្រោមការត្រួតពិនិត្យផ្នែកវេជ្ជសាស្ត្រយ៉ាងជិតស្និទ្ធ” ហើយត្រូវបានគេស្គាល់យ៉ាងទូលំទូលាយថាជា “ព្រះអង្គម្ចាស់ដែលកំពុងដេក” ។
គ្រួសាររាជវង្សអារ៉ាប៊ីសាអូ៊ឌីត បានស្វែងរកជំនួយផ្នែកវេជ្ជសាស្ត្រពីអ្នកជំនាញជុំវិញពិភពលោក ប៉ុន្តែមិនបានផលទេ។ នៅឆ្នាំ 2015 គ្រូពេទ្យបានណែនាំព្រះអង្គម្ចាស់ឱ្យបញ្ឈប់ការសង្គ្រោះជីវិត ប៉ុន្តែព្រះបិតាព្រះអង្គម្ចាស់ Khaled bin Talal បានបដិសេធ ដោយជឿថាព្រះអង្គអាចជាសះស្បើយឡើងវិញ។ នៅឆ្នាំ 2020 ព្រះអង្គម្ចាស់ Al Saud បានរំកិលម្រាមដៃរបស់គាត់ បន្ទាប់ពីបានឮស្ត្រីម្នាក់ស្រែកហៅគាត់នៅក្បែរគ្រែរបស់គាត់ ប៉ុន្តែស្ថានភាពរបស់គាត់មិនប្រសើរឡើងទេ៕ ដោយធីរីណា

...

រូបថត​: vnexpress

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print