លោក ត្រាំ អាចនឹងបំពេញទស្សនកិច្ចទៅកាន់ប្រទេសចិន នៅមុនកិច្ចប្រជុំ APEC នៅកូរ៉េខាងត្បូង

ចែករំលែក៖

សារព័ត៌មាន South China Morning Post (SCMP) បានដកស្រង់ការចេញផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មាន Reuters ដែលបានផ្សាយថា ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ អាចនឹងធ្វើដំណើរទស្សនកិច្ចទៅកាន់ប្រទេសចិន មុននឹងចូលរួមក្នុងកិច្ចប្រជុំសហប្រតិបត្តិការសេដ្ឋកិច្ចអាស៊ីប៉ាស៊ីហ្វិក ឬហៅកាត់ថា APEC នៅចន្លោះពីថ្ងៃទី៣០ ខែតុលា ដល់ថ្ងៃទី១ ខែវិច្ឆិកា ឬក៏លោកអាចនឹងជួបជាមួយប្រធានាធិបតីចិនលោក ស៊ី ជីនពីង អំឡុងកិច្ចប្រជុំ APEC ក្នុងប្រទេសកូរ៉េខាងត្បូង។

South China Morning Post ដោយផ្អែកលើប្រភពជាច្រើនដែលខ្លួនទទួលបាន ធ្វើសេចក្ដីរាយការណ៍ខាងលើកាលពីថ្ងៃអាទិត្យ ទី២០ ខែកក្កដា។ ក្រុមមន្ត្រីអាមេរិក និងចិន បាននិងកំពុងពិភាក្សាពីការរៀបចំជំនួបរវាងមេដឹកនាំនៃប្រទេសទាំង២ ក្នុងតំបន់អាស៊ីនៅក្នុងឆ្នាំ២០២៥នេះ។ ប៉ុន្តែភាគីទាំង២មិនទាន់អាចបញ្ជាក់ពីកាលបរិច្ឆេទ ឬទីតាំងរៀបចំកិច្ចប្រជុំកំពូលនៅឡើយទេ ខណៈអាមេរិកនិងចិនកំពុងព្យាយាមស្វែងរកកិច្ចព្រមព្រៀងពាណិជ្ជកម្មឱ្យបានមុនឱសានវាទដែលលោក ត្រាំ បានកំណត់យកថ្ងៃទី១២ ខែសីហា សម្រាប់ការឈានដល់កិច្ចព្រមព្រៀងអចិន្ត្រៃយ៍មួយស្ដីពីពន្ធគយ។
សហរដ្ឋអាមេរិកនិងចិនបានរៀបចំកិច្ចប្រជុំកម្រិតខ្ពស់កាលពីថ្ងៃទី១១ ខែកក្កដា ក្នុងប្រទេសម៉ាឡេស៊ី រវាងរដ្ឋមន្ត្រីការបរទេសអាមេរិក លោក Marco Rubio និងរដ្ឋមន្ត្រីការបរទេសចិន លោក Wang Yi។ ប្រមុខការទូតទាំង២បានអះអាងថា កិច្ចប្រជុំនេះប្រព្រឹត្តទៅដោយលក្ខណៈស្ថាបនា និងវិជ្ជមាន។ លោក Rubio ថែមទាំងបង្ហើបទៀតផងថា លោក ត្រាំ ត្រូវបានអញ្ជើញសម្រាប់ការធ្វើទស្សនកិច្ចប្រទេសចិន ដើម្បីជួបលោក ស៊ី ជីនពីង ហើយថាមេដឹកនាំទាំង២សុទ្ធតែចង់ឱ្យជំនួបនេះកើតឡើង៕ ដោយធីរីណា

...

រូបថត​: TTXVN

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print