រលំដងសន្ទូចសម្រាប់ធ្វើស្ពាន សង្គត់ខ្ទិចផ្ទះពលរដ្ឋ

ចែករំលែក៖

ដងសន្ទូចពីរគ្រឿងសម្រាប់ជួសជុលស្ពាននៅប្រទេសហុល្លង់ស្រាប់តែរលំសង្គត់លើផ្ទះពលរដ្ឋនៅក្បែរនោះបណ្តាលឲ្យរងរបួសជាង​២០នាក់។

សារព័ត៌មាន​BBC បានផ្សាយថា ដងសន្ទូចពីរគ្រឿងដាក់នៅលើសាឡាងមួយក្នុងដង​ទន្លេ​Rhine ក៏ស្រាប់តែបាក់ស្រុតពេលកំពុងតែស្ទូចផ្នែកមួយនៃស្ពាន​Juliana ។  ក្រោយស្ទូចទម្ងន់ធ្ងន់ ធ្វើឲ្យដងសន្ទូចនោះបាក់សង្គត់លើផ្ទះពលរដ្ឋ​មានសម្លែង​ឬស៊ូ​យ៉ាងខ្លាំង។

នៅពេលនោះមានមនុស្សជាច្រើនកំពុងតែធ្វើការទាំងនៅក្នុងផ្ទះជុំវិញនោះ​ធ្វើឲ្យអ្នកដែលជាប់គាំក្រោមកំនរបាក់បែកជាច្រើននាក់ ។  ក្រុមជួយសង្គ្រោះក៏បានខិត​ខំកោះកកាយជួយអ្នកដែលជាប់គាំនៅក្រោមអាគារបាក់បែក ៕

1.3

1.4

ដោយ៖ ម៉ា​វ សាធី

...

ប្រភព៖ BBC

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print