អន្តរជាតិ ៖ នៅ ថ្ងៃទី២១ ខែកក្កដា តាមម៉ោង ក្នុងតំបន់ ការងារ រាប់ សន្លឹកឆ្នោត នៃ ការបោះឆ្នោត ព្រឹទ្ធសភា របស់ ជប៉ុនបាន បិទបញ្ចប់ ។ តាម លទ្ធផល នៃ ស្ថិតិ ចុងក្រោយ ដែល ចេញផ្សាយ ដោយ ប្រព័ន្ធ សារព័ត៌មាន ជប៉ុន បង្ហាញឱ្យ ដឹងថា សម្ព័ន្ធ កាន់អំណាចដែល បង្កើតឡើង ដោយ បក្ស ប្រជាធិបតេយ្យ សេរីនិង បក្ស Komeito មិនបាន ទទួល អាសនៈ លើសពី ពាក់កណ្តាល ក្នុង ការបោះឆ្នោត ព្រឹទ្ធសភា លើកនេះទេ លទ្ធផលនេះ នឹង មានឥទ្ធិពលដ៏ សំខាន់ ចំពោះ និម្មាបនកម្ម នយោបាយជប៉ុន ។
គួរ បញ្ជាក់ថា សម្ព័ន្ធកាន់ អំណាចដែល បង្កើតឡើង ដោយ បក្សប្រជាធិបតេយ្យ សេរី និង បក្ស Komeito ទទួលបាន អាសនៈមិន ដល់៥០ អាសនៈក្នុង ការបោះឆ្នោត ប្តូរអាណត្តិ លើកនេះ ហើយ ទោះបីជា បូក បញ្ចូលអាសនៈ ចំនួន៧៥ នៃបក្ស ទាំងពីរនេះ ដែលមិនមែន អាសនៈ បានពី ការបោះឆ្នោត ប្តូរអាណត្តិ លើកនេះក្តី ក៏មិនគ្រប់ ចំនួនអាសនៈ ពាក់កណ្តាលនៃ ព្រឹទ្ធសភា នោះទេ ៕
ប្រភព ៖ «CCFR China state-controlled media »