ភ្នំពេញ៖ ជនសង្ស័យម្នាក់ជាមេក្លោង ក្នុងករណីវាយប្លន់យកទ្រព្យសម្បត្តិ លុយកាក់ ពីនិសិ្សតសាលាពេទ្យយោធា កាលពីវេលាម៉ោង១០យប់ថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០១៦ នៅតាមផ្លូវជាតិលេខ៤ ភូមិអូដឹម សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ បានសម្រេចជាង១ពាន់ដុល្លារ ហើយគេចខ្លួន រួមជាមួយបក្ខពួក៣នាក់ទៀត រហូតមកដល់វេលាម៉ោង១ និង១៥នាទីរំ
ជនសង្ស័យជាបងធំ ក្នុងករណីវាយប្លន់មានឈ្មោះ ប៉ា សុភ័ក្រ ហៅបារាំង ភេទប្រុស អាយុ២៦ឆ្នាំ មុខរបរមិនពិតប្រាកដ មានទីលំនៅភូមិអង្គកែវ សង្កាត់ចោមចៅ តែក្រោយពីធ្វើសកម្មភាពជនសង្ស័យព្យាយាមគេចវេស ពីការសើុបអង្កេតរបស់សមត្ថកិច្ច ទោះជាឪពុកជាមេភូមិអង្គកែវ ក៏ដោយ ទៅសង្ងំលាក់ខ្លួនក្នុងបន្ទប់ជួល ក្នុងភូមិទៅវិញ ។
តាមនគរបាលបានឲ្យដឹងថា ជនសង្ស័យជាបងធំ ក្នុងសកម្មភាព វាយប្លន់យកទ្រព្យសម្បត្តិ ជើងកាងប្រចាំភូមិ និងជាមេក្លោងជួញដូរគ្រឿងញៀន ដែលជាប់ជាមុខសញ្ញាចាស់ ។
ជនសង្ស័យនិងបក្ខពួកសរុបគ្នា៤នាក់ក្រោយពីធ្វើសកម្មភាពប្រដាប់ដោយកាំបិត បុ័ងតោ គម្រាមកាប់ប្លន់ យកគ្រឿងអល័ង្កកា លុយកាក់ សរុបជាង២ពាន់ដុល្លា ពីនិស្សិតសាលាពេទ្យយោធា២នាក់ កាលពីយប់ថ្ងៃទី៣១ ខែកក្កដា កន្លងមក រួចគេចខ្លួន បាន១ខែ រហូតដល់ថ្ងៃទី៣១ ខែសីហា ឆ្នាំ២០១៦ នេះទើបសមត្ថកិច្ចស្រាវជ្រាវចាប់
ជនសង្ស័យកំពុងធ្វើការសាកសួរនៅអធិ
ដោយ៖ សុខាសែនជ័យ