ស្រ្ដីម្នាក់មិនដឹងមានវិបត្តិអ្វី ជិះម៉ូតូទៅលោតទឹកសម្លាប់ខ្លួនពីលើស្ពានជ្រោយចង្វា បន្សល់ទុកម៉ូតូនិងសម្ភារៈមួយចំនួន

ចែករំលែក៖

ភ្នំពេញ៖  ស្រ្ដីវ័យ៣០ឆ្នាំម្នាក់បានជិះម៉ូតូម៉ាក zoomer x មួយគ្រឿងឡើងមកលើស្ពានជ្រោយចង្វា ហើយបានឈប់ម៉ូតូចុះទៅតោងបង្កាន់ដៃស្ពាន រួចលោតទឹកសម្លាប់ខ្លួនលិចបាត់ បន្សល់ទុកម៉ូតូនិងទូរស័ព្ទដៃមួយគ្រឿងព្រមទាំងទាំងសម្ភារៈមួយចំនួនក្នុងកែបម៉ូតូ ។

ហេតុការណ៍នេះបង្កការភ្ញាក់ផ្អើលកាលពីវេលាម៉ោង០៩ និង២០នាទីព្រឹកថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២៥ ស្ថិតនៅលើស្ពានជ្រោយចង្វា ក្នុងសង្កាត់ជ្រោយចង្វា ខណ្ឌជ្រោយចង្វា រាជធានីភ្នំពេញ ។

ស្ត្រីដែលលោតទឹកសម្លាប់ខ្លួនឈ្មោះសឿន គឹមលាង អាយុប្រមាណជាង៣០ឆ្នាំ ជិះម៉ូតូម៉ាក zoomer x ពណ៌ខ្មៅពាក់ផ្លាកលេខភ្នំពេញ 1GC- 0761 ។

តាមប្រភពដែលឃើញហេតុការណ៍នេះបានឱ្យដឹងថា មុនពេលកើតហេតុ គេឃើញស្រ្ដីខាងលើជិះម៉ូតូមួយគ្រឿងធ្វើដំណើរឡើងពីរង្វង់មូលតាព្រហ្មឆ្ពោះទៅលើស្ពានជ្រោយចង្វា ក្នុងទិសដៅពីកើតទៅលិច។ នៅពេលធ្វើដំណើរជិតដល់កណ្តាលស្ពាន ស្ត្រីខាងលើក៏បានឈប់ម៉ូតូហើយតោងបង្កាន់ដៃស្ពានលោតចុះទៅក្នុងទន្លេសម្លាប់ខ្លួនតែម្ដង ដោយគ្មានទូកអ្នកនេសាទនៅជិតនោះទេ ។

តាមព័ត៌មានអោយដឹងទៀតថា បន្ទាប់ពីលោតទឹកសម្លាប់ខ្លួនស្ត្រីរូបនោះបានលិចបាត់ទៅក្នុងទន្លេ ដោយបន្សល់ទុកតែម៉ូតូមួយគ្រឿងនិងកាបូបនៅក្នុងកែបម៉ូតូដែលមានទូរស័ព្ទព្រមទាំងឯកសារមួយចំនួន។ ក្នុងហេតុការណ៍នោះដែរនៅលើស្ពានជ្រោយចង្វាក៏មានការភ្ញាក់ផ្អើលយ៉ាងខ្លាំងព្រោះតែគេនាំគ្នាឈប់មើលគ្រប់ៗគ្នា។ ភ្លាមៗនោះសមត្ដកិច្ចមូលដ្ឋានក៏បានចុះទៅយកម៉ូតូនិងសម្ភារៈដែលបានបន្សល់ទុកទៅរក្សាទុកនៅប៉ុស្តិ៍ជ្រោយចង្វានិងស្រាវជ្រាវរកបងប្អូនជនរងគ្រោះឱ្យមកទទួលយក។

ទាក់ទិននឹងការធ្វើអត្តឃាតនេះ សង្ស័យស្ត្រីរូបនោះមានវិបត្តិផ្លូវចិត្តធ្ងន់ធ្ងរ បានជាគិតខ្លីជិះម៉ូតូមកលោតទឹកសម្លាប់ខ្លួនទាំងព្រឹកបែបនេះ៕

...

ដោយ​ ៖​ ភារ៉ា​ ដង្កោ

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print