អាមេរិក ៖ តារារ៉េបដ៏ល្បីរបស់កម្ពុជា វណ្ណដា និងតារាចម្រៀងដ៏ពេញនិយម កញ្ញា រ៉េត ស៊ូហ្សាណា ព្រមទាំងតារាល្បីៗមួយចំនួនទៀត បាននាំយកលិល្ប:ខ្មែរ ទៅសម្តែង និងបង្ហាញយ៉ាងកក្រើកលើទឹកដីក្រុង San Francisco សហរដ្ឋអាមេរិក ដែលមានអ្នកចូលទស្សនាផ្ទាល់រាប់រយនាក់ និងត្រូវបានចែកចាយបង្ហោះ គេចូលមើលរាប់លាននាក់ បង្ហាញពីការគាំទ្រតារាចម្រៀងលំដាប់ពិភពលោកកម្ពុជា ក្នុងស្មារតីខ្មែរស្រឡាញ់ខ្មែរ ។
សូមបញ្ជាក់ថា ៖ ការសម្តែងនេះ ធ្វើឡើងនៅក្នុងតំបន់ Bay Area កាលពីថ្ងៃសៅរ៍ ដោយធ្វើការជាមួយក្រុមអ្នកចែកចាយតន្ត្រីមានមូលដ្ឋានក្នុងទីក្រុង San Francisco។
ការសម្តែងនេះ ត្រូវបានសារព័ត៌មានដ៏ល្បីនៅអាមេរិក NBC News យកទៅផ្សព្វផ្សាយ ដោយទទួលបានអ្នកចូលមើលរាប់លាននាក់។
ប្រជាពលរដ្ឋជាតិ អន្តរជាតិលើទឹកដីក្រុង San Francisco សហរដ្ឋអាមេរិក និងបណ្តារដ្ឋដទៃទៀត សូមអរគុណប្អូនៗទាំង២ និងក្រុមការងារសិល្បករខ្មែរយើង ដែលបានចូលរួមជួយលើកតម្កើង និងជំរុញមុខមាត់ប្រទេសកម្ពុជានៅលើឆាកអន្តរជាតិ ហើយនេះបង្ហាញថាកូនខ្មែរ ធនធានខ្មែរ ពិតជាខ្លាំង និងពូកែ មានការទទួលស្គាល់លើពិភពលោក ហើយការគាំទ្រនេះមានទំហំធេងបំផុត ខុសពីអ្នកនយោបាយមួយដំបរស្វា ឃោសនាបោកយកតែលុយពីអ្នកមិនគិតដល់ពីអ្វី ជាការរីកចម្រើន ការអភិវឌ្ឍ នៅកម្ពុជាដ៏ជឿនលឿននោះ ៕