ភ្នំពេញ ៖ សូមឆ្ងល់មែនទែនមួយទៀត ! ថៃថាបានជាដឹងថាមីនដាក់នេះជាមីនថ្មីព្រោះមិនមានដើមអីថ្មីដុះលើទេ ពោលគឺវាល ។ និយាយអញ្ចឹងប្រហែលបោកបានថៃដែលមិនស្គាល់សង្គ្រាម តែអ្នកដើរសង្គ្រាមបោកមិនបានទេ ។ នេះជាការលើកឡើងរបស់ លោក ខៀវ កាញារីទ្ធ អ្នកតំណាងរាស្ត្រមណ្ឌលកំពង់ចាម នៅថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២៥ លើផេកផ្លូវការរបស់លោក។
លោក ខៀវ កាញារីទ្ធ បញ្ជាក់ថា ៖ ពេលសង្គ្រាមបើកឡានលើផ្លូវកៅស៊ូ បើឃើញមានស្នាមកៅស៊ូថ្មី គេចៀសហើយ ព្រោះជាសញ្ញាបង្កប់មីនថ្មី ឯនៅក្នុងព្រៃដែលមានស្មៅ កូនឈើស៊ុបទ្រុប បើឃើញវាលមួយកូនដុំ ឬ កូនស្មៅទើបលាស់ គេចៀសហើយ ព្រោះសុទ្ធតែសញ្ញាមីនកប់ថ្មី ។ ឬមួយទាហានថៃមិនដែលចូលសាលា ឬ មួយគេបូជាជើងដៃកូនទាហានគេដើម្បីទម្លាក់ថ្មលើយោធាខ្មែរ ? ៕
...
ដោយ ៖ សិលា