ព្រះរាជាណាចក្រកម្ពុជា ក្នុងនាមជាម្ចាស់ផ្ទះ បានបើកជាផ្លូវការសន្និសីទកំពូលប្រព័ន្ធផ្សព្វផ្សាយអាស៊ី លើកទី២០ (20th Asia Media Summit -AMS) នៅលើទឹកដីអង្គរ ខេត្តសៀមរាប

ចែករំលែក៖

ខេត្ត​សៀមរាប​៖​ នៅព្រឹកថ្ងៃទី ២២ ខែកក្កដា ឆ្នាំ២០២៥នេះ​ សន្និសីទកំពូលប្រព័ន្ធផ្សព្វផ្សាយអាស៊ីលើកទី២០ (20th Asia Media Summit -AMS) របបានបើកជាផ្លូវការដោយប្រព្រឹត្តទៅ នៅលើទឹកដីអង្គរ ខេត្តសៀមរាប ដែលព្រះរាជាណាចក្រកម្ពុជាធ្វើជាម្ចាស់ផ្ទះរៀបចំ ។​

សន្និសីទកំពូលប្រព័ន្ធផ្សព្វផ្សាយអាស៊ីលើកទី២០ ប្រព្រឹត្តទៅក្រោម អធិបតីភាព លោក នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន ព្រមជាមួយថ្នាក់ដឹកនាំសំខាន់ៗរបស់ក្រសួងព័ត៌មាននៃព្រះរាជាណាចក្រកម្ពុជា ថ្នាក់ដឹកនាំនៃវិទ្យាស្ថានអាស៊ីប៉ាស៊ីភិក សម្រាប់អភិវឌ្ឍន៍ប្រព័ន្ធផ្សព្វផ្សាយ (AIBD) ថ្នាក់ដឹកនាំដែលជារដ្ឋមន្ត្រី និងជាតំណាងមកពីបណ្ដាប្រទេសចំនួន ២៦ ក្នុងទ្វីបអាស៊ី និងលើពិភពលោក។

សន្និសីទកំពូលប្រព័ន្ធផ្សព្វផ្សាយអាស៊ីលើកទី២០ ក្នុងឋានៈកម្ពុជាធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំនេះ កម្ពុជានឹងអង្គុយរួមជាមួយអ្នកឯកទេសទាំងអស់ ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការប្រឆាំងព័ត៌មានក្លែងក្លាយ ឱ្យកាន់តែមានប្រសិទ្ធភាព។

ព្រះរាជាណាចក្រកម្ពុជាយើង ពិតជាមានមោទនភាព និងកិត្តិយស ក្នុងការធ្វើជាម្ចាស់ផ្ទះ រៀបចំកិច្ចប្រជុំកំពូលលើវិស័យព័ត៌មាននេះ។ តាមរយៈការផ្តួចផ្តើមគំនិតរបស់ លោក នេត្រ ភក្រ្តា រដ្ឋមន្ត្រីក្រសួងព័ត៌មាន កម្ពុជានឹងអង្គុយជាមួយអ្នកឯកទេសទាំងអស់ ដើម្បីរកវិធីនៃកិច្ចសហប្រតិបត្តិការក្នុងការប្រឆាំងព័ត៌មានក្លែងក្លាយ។ មួយវិញទៀត កម្ពុជានឹងប្រើប្រាស់មធ្យោបាយការទូតព័ត៌មាន ដើម្បីធ្វើយ៉ាងណាលើកតម្កើងលើកកម្ពស់កិត្យានុភាពកម្ពុជាជាសំខាន់។

លោក នេត្រ ភក្រ្តា រដ្ឋមន្ត្រីក្រសួងព័ត៌មាន មានប្រសាសន៍នៅក្នុងពិធីបើកកិច្ចប្រជុំជាផ្លូវការថា កម្ពុជាក្នុងនាមជាម្ចាស់ផ្ទះ យើងនឹងអង្គុយជាមួយ
ដែលមានថ្នាក់រដ្ឋមន្រ្តី អ្នកជំនាញគោលនយោបាយ អ្នកជំនាញប្រព័ន្ធផ្សព្វផ្សាយ អ្នកផលិតមាតិកា និងអ្នកសារព័ត៌មាន អ្នកឯកទេសទាំងអស់ ដើម្បីយើងរកវិធីនៃកិច្ចសហប្រតិបត្តិការ ក្នុងការប្រឆាំងព័ត៌មានក្លែងក្លាយនេះជារឿងសំខាន់ទី១។  ក្រសួងព័ត៌មាន នៃព្រះរាជាណាចក្រកម្ពុជាកន្លងទៅថ្មីៗ បានបើកយុទ្ធនាការយ៉ាងសកម្មក្នុងការប្រយុទ្ធប្រឆាំងនូវព័ត៌មានក្លែងក្លាយ ហើយព័ត៌មានក្លែងក្លាយដែលយើងបានក្តាប់ជាប់ទាក់ទងជាមួយនឹងបញ្ហាសំខាន់ៗដែលជាអាយុជីវិតរបស់ប្រទេសជាតិ ពាក់ព័ន្ធជាមួយនឹងសន្តិសុខជាតិ សេដ្ឋកិច្ច ទេសចរណ៍ បញ្ហានយោបាយនិងកិច្ចការងារពាក់ព័ន្ធផ្សេងៗទៀតដែលមានភាពរសើប។ ការគាំទ្ររបស់ AIBD និងដៃគូអន្តរជាតិទាំងអស់។ ការគម្រាមកំហែងដ៏ធ្ងន់ធ្ងរមួយដែលកំពុងប្រឈមមុខនឹងយើងទាំងអស់គ្នាគឺការកើនឡើងនៃព័ត៌មានក្លែងក្លាយ និងព័ត៌មានមិនពិត ដែលជាបញ្ហាប្រឈមដែលមិនស្គាល់ព្រំដែន គ្មានភាសា និងគ្មានមនោគមវិជ្ជា។ ជាការឆ្លើយតប កម្ពុជាបានចាប់ផ្តើមយុទ្ធនាការទូទាំងប្រទេសមួយក្នុងខែមេសា ឆ្នាំ២០២៥ ដែលមានចំណងជើងថា “និយាយថាទេចំពោះព័ត៌មានក្លែងក្លាយ” ដែលដឹកនាំដោយក្រសួងព័ត៌មាន។

យើងក៏កំពុងស្វែងរកយន្តការគ្រប់គ្រងដោយខ្លួនឯង និងសហបទប្បញ្ញត្តិផងដែរ ដែលដឹកនាំដោយតម្លាភាព និងទំនុកចិត្តសាធារណៈ នៅក្នុងនេះយើងសូមស្វាគមន៍ចំពោះបទពិសោធន៍ និងការគាំទ្ររបស់ AIBD និងដៃគូអន្តរជាតិទាំងអស់។

សូមជម្រាបថា ប្រទេសកម្ពុជា ធ្វើជាម្ចាស់ផ្ទះរៀបចំសន្និសីទកំពូលប្រព័ន្ធផ្សព្វផ្សាយអាស៊ីលើកទី២០ (20th Asia Media Summit -AMS) នៅលើទឹកដីអង្គរ ខេត្តសៀមរាប ក្រោមប្រធានបទ «អបអរសាទរពីរទសវត្សរ៍នៃឧត្តមភាព និង លើសពីនេះ» ដែលមានអ្នកសារព័ត៌មានចូលរួមមកពីប្រទេសជាសមាជិកចំនួន ២៦ ប្រទេស នៅទូទាំងពិភពលោក និងដៃគូកិច្ចសហប្រតិបត្តិការ ព្រមទាំងអង្គការអន្តរជាតិដែលចូលរួមជាមួយប្រព័ន្ធផ្សព្វផ្សាយផងដែរ៕ដោយ​៖តារា​

...

រូបភាព​៖​អគ្គនាយកដ្ឋាន​ទូរទស្សន៍​ជាតិ​កម្ពុជា​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print