ភ្នំពេញ៖ នៅព្រឹកថ្ងៃទី៣១ ខែសីហា ឆ្នាំ២០១៦ នេះ រដ្ឋបាលរាជធានីភ្នំពេញមានកិត្តិយស ចូលរួមជាអធិបតីពីសំណាក់លោក ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល ក្នុងពិធីប្រកាសចូលកាន់តំណែងប្រធានមន្ទីរសុខាភិបាលរាជធានីភ្នំពេញ។
យើងទទួលស្គាល់ថា វិស័យសុខាភិបាលក្នុងរាជធានីភ្នំពេញ ត្រូវមានការទទួលខុសត្រូវច្រើន ប៉ុន្តែខ្ញុំសូមផ្តាំផ្ញើនូវការងារត្រូវយកចិត្តទុកដាក់សំខាន់ៗមួយចំនួនដូចខាងក្រោម៖
១-ត្រូវពង្រឹងរចនាសម្ព័ន្ធរបស់មន្ទីរឱ្យបានរឹងមាំទាំងផ្នែករឹង និងផ្នែកទន់។
២-ត្រូវពង្រឹងសមត្ថភាពធនធានមនុស្ស និងបច្ចេកទេស។
៣-ត្រូវពិនិត្យមើលនូវក្រមសីលធម៌របស់គ្រូពេទ្យមួយចំនួនឡើងវិញ។
៤-ត្រូវពង្រឹងរបៀបរបបការងារឱ្យបានល្អ និងច្បាស់លាស់៕
ដោយ៖ សីលា
...