ភ្នំពេញ៖ ទីផ្សារអចលនទ្រព្យត្រូវបានរំពឹងទុកថា នៅតែមានសន្ទុះខ្លាំងដដែល ខណៈដែលតម្រូវការរបស់អតិថិជនទាំងក្នុង និងក្រៅប្រទេស ក៏ដូចជាកំណើនប្រជាជនមកកាន់ទីក្រុងភ្នំពេញ បាននឹងកំពុងកើនឡើងជាបន្តបន្ទាប់ ហើយការតាំងពិព័រណ៍ វិស័យអចលនទ្រព្យ និងការវិនិយោគ ខ្នាតអន្តរជាតិ ប្រចាំឆ្នាំ២០១៦ នឹងធ្វើឡើងនៅ មណ្ឌលសន្និបាទ និងពិព័រណ៍ កោះពេជ្រ រយៈពេលបីថ្ងៃ ចាប់ពីថ្ងៃទី៨ កញ្ញា ដល់ ថ្ងៃទី១០ កញ្ញា ឆ្នាំ២០១៦។
លោក Andrew Siow នាយកក្រុមហ៊ុន AMB Tarsus Event Group បានឲ្យដឹងនៅក្នុងសន្និសីទសារព័
យោងតាមប្រសាសន៍លោក ប៉ា សុជាតិវង្ស អភិបាលរាជធានីភ្នំពេញ បានឲ្យដឹងពេលកន្លងមកថា គម្រោងស្ថាបនាទីក្រុងក្នុងឆ្នាំ២០៣៥ ដោយមានរួមបញ្ចូលផ្ទៃដីជាច្រើនក្នុងការពង្រីកភូមិសង្កាត់។ គម្រោងនេះ ធ្វើឡើងក្នុងគោលបំណងដើម្បីទប់ទល់ ទៅនឹងកំណើនប្រជាជនក្នុងទីក្រុងដែលត្រូវរំពឹងទុកថា នឹងមានការកើនឡើងដល់៣លាននាក់។
របាយការណ៍របស់ក្រសួងដែនដី នគររូបនីយកម្ម និងសំណង់ បានឲ្យដឹងថា រយៈពេល៧ខែចុងក្រោយនេះ ក្រសួងបានយល់ព្រមទៅនឹងសំណើរលើគម្រោងចំនួន១៥០០នៅកម្ពុជា ដោយសកម្មភាពវិនិយោគនេះ បើគិតជាទឹកប្រាក់ មានរហូតដល់ ៧១០០លានដុល្លារ៕
ដោយ៖ ស ដារ៉ា