លោក​ គីម​ រិទ្ធី​៖​ រដ្ឋបាលក្រុងព្រះវិហារ ដាក់កាមេរ៉ាសុវត្ថិភាព នៅទំនប់៩៥ ដើម្បីពង្រឹងសុវត្ថិភាព តាមចាប់អ្នកដែលប្រើគ្រឿងញៀន និងអ្នកដែលបំផ្លាញដើមឈើតាមដងផ្លូវ

ចែករំលែក៖

ខេត្តព្រះវិហារ​៖​ ថ្លែង​តាមរយៈបណ្ដាញសង្គមហ្វេសប៊ុកផ្លូវការរបស់​ លោក​ គីម​ រិទ្ធី​ អភិបាល​ នៃគណៈអភិបាលខេត្តព្រះវិហារ​ នៅរសៀល​ថ្ងៃ​អង្គារ​ទី​២២​ ខែកក្កដា​ ឆ្នាំ​២០២៥នេះថា៖​ រដ្ឋបាលក្រុងព្រះវិហារ ដាក់កាមេរ៉ាសុវត្ថិភាព នៅទំនប់៩៥ ដើម្បីពង្រឹងសុវត្ថិភាព តាមចាប់អ្នកដែលប្រើគ្រឿងញៀន និងអ្នកដែលបំផ្លាញដើមឈើតាមដងផ្លូវ។

សូមជម្រាបថា​ កាលពីម្សិលមិញនេះ​ លោក​ គីម​ រិទ្ធី​ អភិបាលខេត្តព្រះវិហារ​ ព្រមទាំងថ្នាក់ដឹកនាំគ្រប់ជាន់ថ្នាក់ មន្ទីរអង្គភាពក្នុងខេត្ត កងកម្លាំងទាំង៣ និងអ្នកពាក់ព័ន្ធមួយចំនួនទៀត​ បានអញ្ជើញអមដំណើរលោក ឡាំ ជា រដ្ឋមន្រ្តីទទួលបន្ទុករដ្ឋលេខាធិការដ្ឋានកិច្ចការព្រំដែន ចុះត្រួតពិនិត្យស្ថានភាពបង្គោលព្រំដែន កម្ពុជា-ឡាវ ស្ថិតនៅភូមិកំពង់សាមី ឃុំកំពង់ស្រឡៅពីរ ស្រុកឆែបខេត្តព្រះវិហារ។

គួរបញ្ជាក់ថា ខេត្តព្រះវិហារ មានព្រំប្រទល់ជាប់ខេត្តចចម្ប៉ាសាក់ប្រទេសឡាវប្រវែង១៤០គីឡូម៉ែត្រ ៕

...

ដោយ​៖តារា​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print