លោក ឃួង ស្រេង៖ ស្នើឱ្យអាជ្ញាធរខណ្ឌដូន ពេញ ត្រូវរៀបចំសណ្តាប់ធ្នាប់និងបរិស្ថានឱ្យបានស្អាតនៅតាមផ្លូវឌឿងហែម ក្នុងមូលដ្ឋានខ្លួន

ចែករំលែក៖

ភ្នំពេញ៖ លោក ឃួង ស្រេង សមាជិកគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជានិងជាប្រធានគណៈកម្មាធិការគណបក្សរាជធានីភ្នំពេញបានបញ្ជាក់ថា៖ ដល់ពេញអាជ្ញាធរខណ្ឌដូន ពេញ ត្រូវរៀបចំសណ្តាប់ធ្នាប់ និងបរិស្ថានឱ្យបានស្អាតនៅតាមផ្លូវឌឿងហែម ក្នុងមូលដ្ឋានខ្លួន

កុំចាំដល់ពេលមានអាសន្ន ដូចជាភ្លើងឆេះ ឡានទឹកចូលអន្ដរាគមអត់បានទើបរៀបចំ ។ 

  លោក ឃួង ស្រេង បានបញ្ជាក់បែបនេះក្នុងពិធី ជួបសំណេះសំណាលជាមួយសមាជិកសមាជិកាគណបក្សប្រជាជនកម្ពុជាសង្កាត់ផ្សារថ្មីទី២

ខណ្ឌដូនពេញ នៅរសៀលថ្ងៃអង្គារទី២២ខែកក្កដា ឆ្នាំ២០២៥ ។

     ក្នុងឱកាសនោះ លោកចៅសង្កាត់ផ្សារថ្មីទី២ បានបញ្ជាក់ថា៖ សមិទ្ធផលការងារនិងកិច្ចការពារសន្តិសុខ សុវត្ថិភាពជូនប្រជាពលរដ្ឋ ជាមួយនិងការស្នើសុំការជួយស្ថាបនាជណ្តើររួមរបស់ប្រជាពលរដ្ឋ កំពស់៤ទៅ៥ជាន់ចំនួន៧ខ្សែ ដែល មានសភាពចាស់ទ្រុឌទ្រោម។ ជាមួយនិងការប្តេជ្ញាចិត្ត ក្នុងការកសាងសហជិកបក្សឱ្យមានសន្ទុះខ្លាំងឡើងទៅតាមផែនការដែលបក្សបានដាក់ចុះ ដើម្បីឈានទៅយកជ័យជម្នះ ក្នុងការបោះឆ្នោយ នៅឆ្នាំ២០២៧-២០២៨ខាងមុខនេះ។

        លោក ឃួង ស្រេង បានលើកឡើងថា៖ ប្រធានគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជា ខណ្ឌដូនពេញ ត្រូវពិនិត្យមើលពីតម្រូវការចាំបាច់របស់ប្រជាពលរដ្ឋនៅក្នុងមូលដ្ឋាន ដូចជាការបំពាក់អំពូលភ្លើងនៅតាមផ្លូវឌឿងហែម តាមជណ្តើរឡើងរួម ជួសជុលផ្លូវ ដាក់លូជាដើម។ចំពោះការស្នើសុំជួសជុលជណ្តើររួមរបស់ប្រជាពលរដ្ឋចំនួន៧ខ្សែ យើងត្រូវតែជួសជុលជូនពួកគាត់ហើយ។ ការរៀបចំសណ្តាប់ធ្នាប់និងបរិស្ថាននៅតាមផ្លូវឌឿងហែមក៏ជាការងារដែលត្រូវតែធ្វើ។យើងមិនមែន មិនឱ្យពួកគាត់លក់ដូរនោះទេ តែការលក់ដូរត្រូវតែមានសណ្តាប់ធ្នាប់ និងបរិស្ថានល្អ គឺលក់ដូរហើយ គ្មានសំរាម ហើយនៅពេលមានអគ្គីភ័យកើតឡើងរថយន្តអគ្គីភ័យអាចចូលទៅបាញ់ពន្លត់បាន។

   លោក ឃួង ស្រេង បានបន្តថា៖ គណបក្សប្រជាជនកម្ពុជាទទួលបានជ័យជំនៈរហូតមកគឺ ដោយសារយើងមានថ្នាក់ដឹកនាំឆ្នើមនោះ គឺសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជានិងបន្តមកសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អនុប្រធានគណបក្សប្រជាជនកម្ពុជានិងជានាយករដ្ឋមន្ត្រី និងដោយមានការចូលរួម ដែលមិនអាចខ្វះបាន ពីសមាជិក សមាជិកាបក្សនៅតាមមូលដ្ឋាននេះឯង។

     លោក ឃួង ស្រេង បានបន្តទៀតថា៖ មហិចតាដ៏ធំរបស់គណបក្សប្រជាជនកម្ពុជា ដឹកនាំដោយសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងបន្តមកសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រី គឺចង់ឱ្យប្រទេសកម្ពុជា ក្លាយជាប្រទេសអ្នកមាននៅឆ្នាំ២០៥០ ដែលជាក្តីស្រមៃ របស់ប្រជាជននៅលើពិភពលោក។

       យើងពិតជាទៅដល់ដោយប្រទេសយើងម្ចាស់ការលើសេដ្ឋកិច្ចខ្លួនឯងតាមផ្លូវទឹកលែងពឹងពាក់ដង្ហើមគេដកទៀតហើយក្រោយយើងមានព្រែកជីកហ្វូណនតេជោ ។គម្រោងព្រែក ជីកហ្វូណនតេជោនេះសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អ្នកផ្ដួចផ្ដើមគំនិតកសាងហើយត្រូវបានបើក ការដ្ឋាន សាងសង់កាលពីថ្ងៃទី៥ ខែសីហា ឆ្នាំ២០២៤ ក្រោមអធិបតីភាពសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែតនាយករដ្ឋមន្ត្រីកម្ពុជា ៕ ដោយ សំរិត

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print