ខេត្តបាត់ដំបង៖ យ៉ាងហោចណាស់បុរស០២នាក់បងថ្លៃប្អូនថ្លៃបានស្លាប់ភ្លាមៗនៅហ្នឹងកន្លែងកើតហេតុក្រោយជួបឧបទ្ទវហេតុគ្រោះថ្នាក់ចរាចរណ៍ជិះម៉ូតូទៅបុកជា មួយគោយន្តកន្ត្រៃដឹកអុសនៅវេលាម៉ោង ១៤និង៤០ នាទី ថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២៥ នៅចំណុចភូមិអូរស្រឡៅ ឃុំវត្តតាមិម ស្រុកសង្កែ ខេត្តបាត់ដំបង ។
ប្រភពនៅកន្លែងកើតហេតុបានឲ្យដឹងថា ករណីគ្រោះ ថ្នាក់ចរាចរណ៍ខាងលើនេះបានកើតឡើងរវាងម៉ូតូម៉ាកហុងដាឌ្រីមពណ៌ខ្មៅ០១គ្រឿង ពាក់ផ្លាកលេខបាត់ដំបង1L-5765 បើកបរដោយឈ្មោះ ទី សុគុណ ភេទប្រុស អាយុ ៣១ឆ្នាំ និងអ្នករួមដំណើរជាបងថ្លៃឈ្មោះ ស៊ី វ៉ាម ភេទប្រុស អាយុ ៤៧ឆ្នាំ ទាំងពីរនាក់រស់នៅភូមិអូរស្រឡៅ ឃុំវត្តតាមិម ស្រុកសង្កែ ខេត្ត បាត់ដំបង ក្នុងទិសដៅពីកើតទៅលិច ចំណែកគោយន្តកន្ត្រៃដឹកអុសធ្វើដំណើរពីលិចទៅកើត។ លុះមកដល់ចំណុចកើតហេតុខាងលើ បានបុកគ្នាពេញទំហឹងបណ្តាលឲ្យបុរសពីរនាក់បងថ្លៃប្អូនថ្លៃស្លាប់ភ្លាមៗនៅ នឹងកន្លែង ចំណែកម្ចាស់គោយន្តកន្ត្រៃគេចខ្លួនបាត់ ស្រមោលតែម្តង។
ក្រោយពេលកើតហេតុសមត្ថកិច្ចជំនាញបានចុះទៅវាស់វែងធ្វើកំណត់ហេតុប្រគល់សាកសពឲ្យក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី ដោយឡែកមធ្យោបាយទាំងពីរត្រូវបានយកទៅរក្សាទុកនៅការិយាល័យជំនាញដើម្បីអនុវត្តតាមផ្លូវច្បាប់៕