ភ្នំពេញ ៖ ជនជាតិបរទេស ស្បែកខ្មៅ០២នាក់ បើករថយន្តបត់ត្រឡប់ខ្វះការប្រុងប្រយ័ត្ន បង្កអោយកង់បីដែលបើកលឿន បុកពេញទំហឹង បណ្តាលអោយធ្លាក់កាងរថយន្តខាងមុខរង
ហេតុការណ៍នេះបង្កភ្ញាក់ផ្អើលកាលពីវេលាម៉ោង ០៣ នឹង ២០នាទីរសៀលថ្ងៃទី ២២ ខែកក្កដា ឆ្នាំ២០២៥ នៅចំណុចបណ្តោយផ្លូវ កម្ពុជាក្រោម សង្កាត់ផ្សារដេប៉ូទី២ ខណ្ឌទួលគោក រាជធានីភ្នំពេញ ។
ប្រភពព័ត៍មានពីប្រជាពលរដ្ឋបានអោយដឹងថា មុនកើតហេតុ គេឃើញ ជនជាតិបរទេស ០២នាក់ បើករថយន្តព្រុសមួយគ្រឿង ពណ៍ឈាមជ្រូក គ្មានផ្លាកលេខ ( ម្ចាស់ដោះចេញ ) បើកតាមបណ្តោយផ្លូវ កម្ពុជាក្រោម ទិសដៅពីជើងទៅត្បូងខណៈមកដល់ចំណុចផ្លូវបំបែកជាបួន រថយន្តក៏បានបត់ត្រឡប់ក្រោយដោយខ្វះការប្រុងប្រយ័ត្ន បង្កអោយកង់បីឥណ្ឌា មួយគ្រឿង ពាក់ផ្លាកលេខ កណ្តាល 1AA-0029 បើកដោយបុរសម្នាក់តាមបណ្ដោយផ្លូវកម្ពុជាក្រាម ក្នុងល្បឿនលឿន ទិសដៅពីកើតទៅលិច បានជ្រុលទៅបុករថយន្តពេញទំហឹង បណ្តាលអោយធ្លាក់កាងរថយន្តខាងមុខ រងការខូចខាត ចំណែកម៉ូតូកង់បីឥណ្ឌាកំពិតផ្នែកពីមុខចំហៀងខាងឆ្វេង ។ដោយឡែកក្នុងហេតុការណ៍នេះដែលមិនបង្កគ្រោះថ្នាក់ដល់អ្នកណាម្នាក់នោះទេ ។
ក្រោយពេលកើតហេតុ សមត្ថកិច្ចប៉ុស្ដិ៍បានមកដល់ចុះធ្វើការពិនិត្យ និងឆែកមើលឯសាររថយន្ដដែលដោះផ្លាកលេខចេញ រួចក៏បានអោយភាគីទាំង០២ ធ្វើការសម្រួលគ្នា ដោយឃើញថាដោះស្រាយគ្នាមិនត្រូវប្រកែងយកត្រូវរៀងៗខ្លួន ក៏ធ្វើការទាក់ទងទៅសមត្ថកិច្ចជំនាញចរាចរណ៍ផ្លូវគោក ធ្វើការវាស់វែងយករថយន្ត នឹង កង់បីទៅរក្សាទុករងចាំដោះស្រាយគ្នានៅពេលក្រោយ៕ដោយ ៖ ភារ៉ា ដង្កោ