ឃាត់ខ្លួនមនុស្សសរុប ចំនួន១២៧ នាក់ មាន ០៤សញ្ជាតិ ដែលប្រព្រឹត្របទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា(Online Scams) នៅខណ្ឌចំការមន

ចែករំលែក៖

ភ្នំពេញ ៖ នៅព្រឹកថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២៥ ដោយមានការសម្របសម្រួលពីលោក ប៉េង ម៉េងគ័ង ព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញ កម្លាំងគណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌចំការមន ដឹកនាំដោយលោក កៀង ល័ក្ស អភិបាលនៃគណៈអភិបាលខណ្ឌ លោកអធិការនគរបាលខណ្ឌ លោកមេបញ្ជាការកងរាជអាវុធហត្ថខណ្ឌ, រួមជាមួយមន្រ្តីពាក់ព័ន្ធ បានចុះបង្រ្កាបទីតាំងដែលប្រព្រឹត្របទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា(Online Scams) ស្ថិតនៅផ្ទះលេខ២១ ផ្លូវលេខ៤៣០ សង្កាត់ផ្សារដើមថ្កូវ ខណ្ឌចំការមន រាជធានីភ្នំពេញ។

ក្នុងនោះក្រុមការងារបាន ឃាត់ខ្លួនមនុស្សសរុប ចំនួន១២៧ នាក់ មាន ០៤សញ្ជាតិ។បច្ចុប្បន្នសមត្ថកិច្ចកំពុងសាកសួរតាមនីតិវិធី៕

ដោយ ៖ សិលា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print