ភ្នំពេញ៖ នៅថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២៥ កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលឪឡោក បានឃាត់ខ្លួនយុវជនចំនួន០៤នាក់ ពាក់ព័ន្ធករណីបង្ហោះម៉ូតូតាមផ្លូវសាធារណៈ នៅចំណុចផ្លូវបេតុងលេខ៤២ ភូមិត្រពាំងអារ័ក្ស សង្កាត់ឪឡោក ខណ្ឌកំបូល រាជធានីភ្នំពេញ។
យុវជនដែលសមត្ថកិច្ចឃាត់នោះមានចំនួន០៤នាក់៖
១-ឈ្មោះ ពក ម៉េងឃី ភេទប្រុស មុខរបរសិស្ស ស្នាក់នៅភូមិព្រៃកុដ្ឋ សង្កាត់កំបូល ខណ្ឌកំបូល (ជាអ្នកបើកបរ)។
២-ឈ្មោះ ណេង ផានុន ភេទប្រុស មុខរបរសិស្ស ស្នាក់នៅភូមិតានួន សង្កាត់កំបូល ខណ្ឌកំបូល (ជាអ្នកជិះខាងក្រោយ)។
៣.ឈ្មោះ ដាក់ សឺឌី ភេទប្រុស មុខរបរសិស្ស ស្នាក់នៅភូមិកំបូល សង្កាត់កំបូល ខណ្ឌកំបូល (ជាអ្នកបើកបរ)។
៤-ឈ្មោះ ម៉ា គឹមហាក់ ភេទប្រុស មុខរបរសិស្ស ស្នាក់នៅភូមិតាកេរ្តិ៍ សង្កាត់កំបូល ខណ្ឌកំបូល (ជាអ្នកជិះខាងក្រោយ)។
វត្ថុតាងចាប់យក៖ ម៉ូតូម៉ាក Honda C125 ពណ៌ខ្មៅ ពាក់ផ្លាកលេខ ភ្នំពេញ 1JV-3245, ម៉ូតូម៉ាកHonda C125 ពណ៌ខ្មៅ ពាក់ផ្លាកលេខ តាកែវ1-W8758, ម៉ូតូម៉ាកHonda C125 ពណ៌ខ្មៅ ពាក់ផ្លាកលេខ ភ្នំពេញ1LQ-4281។
បច្ចុប្បន្នប៉ុស្តិ៍នគរបាលរដ្ឋបាលឪឡោក បានណែនាំអប់រំ ធ្វេីកិច្ចសន្យាឱ្យត្រឡប់ទៅផ្ទះវិញ និងបានដកហូតម៉ូតូយកមករក្សាទុកនៅប៉ុស្តិ៍នគរបាលរដ្ឋបាលឪឡោក រយៈពេល ០៣ខែ៕
ដោយ៖ ជ្រោយពេជ្រ