រថយន្តធុនធំបេីកបុកជាមួយម៉ូតូបណ្តាលឲ្យស្លាប់ម្នាក់រងរបួសធ្ងន់ម្នាក់

ចែករំលែក៖

ភ្នំពេញ៖​ យុវជនម្នាក់បានស្លាប់ភ្លាមៗនៅនឹងកន្លែងកេីតហេតុនិងម្នាក់ទៀតរងរបួសធ្ងន់ត្រូវបានបញ្ជូនទៅមន្ទីរពេទ្យភ្លាមៗបន្ទាប់ពីជួបគ្រោះថ្នាក់ចរាចរណ៍ជិះម៉ូតូបុកជាមួយរថយន្តធុនធំ។

ហេតុការណ៍​នេះ​បាន​កេីត​កាល​ពី​វេលា​ម៉ោង​១២និង៥០នាទី​ រំលង​អធ្រាត្រ​ឈាន​ចូល​ថ្ងៃ​ទី​២៣​ ខែ​កក្ដដា​ ឆ្នាំ​២០២៥​ ស្ថិត​នៅតាម​បណ្ដោយ​ផ្លូវ​ជាតិ​លេខ​៤​ សង្កាត់​ចោមចៅ​ទី៣​ ខណ្ឌ​ពោធិ៍​សែន​ជ័យ​ រាជធានី​ភ្នំពេញ​ ។

ជនរងគ្រោះជិះ​ម៉ូតូ​ HONDA Dream ពាក់​ផ្លាក​លេខ​ ភ្នំពេញ​ 1LM-7024 ជិះ​ឌុប​គ្នា​ក្នុង​ល្បឿនលឿន​និង​វ៉ាជែង​ជ្រុល​ទៅបុក​ជាមួយ​រថយន្ដ​ធុនធំ​សណ្ដោង​រុឺម៉ក​ដឹក​ទំនិញ​ ពាក់​ផ្លាក​លេខ​ ភ្នំពេញ​ 3G-1550 បណ្តាលឲ្យស្លាប់ភ្លាមៗនៅនឹងកន្លែងកេីតហេតុ និងម្នាក់ទៀតរងរបួសធ្ងន់ត្រូវបានបញ្ជូនទៅមន្ទីរពេទ្យភ្លាមៗ។

ក្រោយ​ពេល​កេីត​ហេតុ​សមត្ថកិច្ច​ជំនាញ​ចរាចរណ៍​ផ្លូវ​គោក​នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ​បានចុះ​មក​ធ្វើ​ការ​វាស់​វែង​យក​ម៉ូតូ​និង​រថយន្ត​ទៅ​រក្សា​ទុក​រង់ចាំ​ការ​ដោះស្រាយ​នៅ​ពេល​ក្រោយ​។ ចំណែក​ឯ​សព​ជន​រងគ្រោះ​ប្រគល់​ឲ្យ​សាច់​ញាតិ​យកទៅ​ធ្វើ​បុណ្យ​តាម​ប្រពៃណី​៕

ដោយ៖សុខាសែនជ័យ

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print