ភ្នំពេញ÷ នៅវេលាម៉ោង០១:២០នាទីរំលងអធ្រាត្រឈានចូលថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៥ មានករណីអគ្គិភ័យឆេះរោងចក្រស្បែកជើងយុីង ដុងស៊ូ ផ្លូវបេតុង សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ។
ហេតុការណ៍អគ្គិភ័យឆាបឆេះរោងចក្រនេះ បណ្តាលមកពីឆ្លងចរន្តអគ្គិសនីបង្កជាអគ្គិភ័យ។ អគ្គិភ័យនេះធ្វើឱ្យឆេះខូចខាតរោងស្តុកសំរាមអស់ទាំងស្រុង ហើយពុំបណ្តាលឲ្យឆេះរាលដាលដល់អ្នកក្បែរខាងឡើយ។
នៅវេលាម៉ោង០២និង៣០នាទី ខែឆ្នាំដដែល អគ្គិភ័យនេះត្រូវពន្លត់បានទាំងស្រុង ដោយប្រើប្រាស់រថយន្តការិយាល័យអគ្គិភ័យរាជធានីភ្នំពេញ ចំនួន១២គ្រឿង ប្រេីប្រាស់ទឹកអស់ចំនួន០៨ ឡានស្មើ ៤៨ម៉ែត្រគូប និងរថយន្តជំនួយរបស់ស្រាបៀរកម្ពុជាចំនួន០១គ្រឿង ប្រើប្រាស់ទឹកអស់០១ឡានស្មើ៦ម៉ែត្រគូប៕
...