ខេត្តស្វាយរៀង ៖ អង្គភាពអគ្គនាយកអន្តោប្រវេសន៍ នៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៥ បានឱ្យដឹងថា ៖ ជនជាតិវៀតណាមចំនួន១៦១នាក់ ក្នុងនោះស្រី២៨នាក់ ត្រូវបានបណ្តេញចេញកម្ពុជា កាលពីថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២៥ តាមប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិបាវិត ខេត្តស្វាយរៀង។ តាមអគ្គនាយកអន្តោប្រវេសន៍ ជនជាតិវៀតណាមទាំងនោះ ជាប់ពាក់ព័ន្ធករណីបំពានប្រកាស ស្តីពីការបណ្តេញជនបរទេសចេញពីព្រះរាជាណាចក្រកម្ពុជា អនុវត្តទោសចប់ (រក្សាទុកដោយខុសច្បាប់នូវសារធាតុញៀន) និងលួចស្នាក់នៅធ្វើការងារខុសច្បាប់ គ្មានលិខិតឆ្លងដែន ៕
ដោយ ៖ សិលា