ថ្ងៃទី២នៃកិច្ចប្រជុំកំពូលប្រព័ន្ធផ្សព្វផ្សាយអាស៊ីលើកទី២០ ឆ្នាំ២០២៥ នៅខេត្តសៀមរាប

ចែករំលែក៖

ខេត្ត​សៀមរាប​៖​ នៅព្រឹកថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៥នេះ គឺជាថ្ងៃទី២នៃកិច្ចប្រជុំកំពូលប្រព័ន្ធផ្សព្វផ្សាយអាស៊ីលើកទី២០ ឆ្នាំ២០២៥ និងកិច្ចប្រជុំពាក់ព័ន្ធ (20th Asia Media Summit) ដែលប្រទេសកម្ពុជាបានធ្វើជាម្ចាស់ផ្ទះ ដោយមានអ្នកជំនាញព័ត៍មាន និងអ្នកជំនាញ បច្ចេកវិទ្យាបញ្ញាសិប្បនិមិត្ត AI ពី ៣៧ប្រទេស បានចូលរួមដើម្បីពិភាក្សាគ្នារិះរកមធ្យោបាយឆ្លើយតបទៅនឹងព័ត៍មានក្លែងក្លាយឱ្យ បានទាន់ពេលវេលានាសម័យកាលឌីជីថលនេះ។

យោងតាមរបៀបវរៈ នៅព្រឹកថ្ងៃទី២៣ ខែកក្កដានេះ បានអោយដឹងថា សន្និសីទកំពូលប្រព័ន្ធផ្សព្វផ្សាយអាស៊ីលើកទី២០ និងកិច្ចប្រជុំពាក់ព័ន្ធនេះ នឹងមានបទបង្ហាញធំៗចំនួន៣។

កម្មវិធីទី១ គឺវគ្គពេញអង្គទី៤ ស្តីពីប្រព័ន្ធផ្សព្វផ្សាយ និងសកម្មភាពអាកាសធាតុ៖ ផ្លូវទៅកាន់និរន្តរភាពដែលមានវាគ្មិន៥រូបគឺ៖

១-លោក Steve Ahern នាយកប្រតិបត្តិ Ahern Media & Training (AMT) ប្រទេសអូស្ត្រាលី

២-លោក Anindya Sengupta នាយកកិច្ចការសកល និងគោលនយោបាយសាធារណៈ ប្រទេសឥណ្ឌា

៣-លោក វ៉ាន់ ទូច នាយករង ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ព្រះរាជាណាចក្រកម្ពុជា

ទី៤-លោក Surya Parkash សាស្រ្តាចារ្យ និង ប្រធានវិទ្យាស្ថានជាតិគ្រប់គ្រងគ្រោះមហន្តរាយ (NIDM) ប្រទេសឥណ្ឌា

និងទី៥-លោកស្រី Safa Shafeeq ប្រធានគណៈកម្មការផ្សព្វផ្សាយម៉ាល់ឌីវ (MBC) ម៉ាល់ឌីវ។

កម្មវិធីទី២ គឺបទបង្ហាញពិសេសទី៣ ស្តីអំពីតួនាទីរបស់ ITU និងកិច្ចសហការក្នុងការផ្សាយ ដែលធ្វើឡើងដោយ

លោកបណ្ឌិត Cosmas Zavazava នាយកការិយាល័យអភិវឌ្ឍន៍ទូរគមនាគមន៍ (BDT) សហភាពទូរគមនាគមន៍អន្តរជាតិ (ITU)។

កម្មវិធីទី៣ គឺវគ្គពេញអង្គទី៥ ស្តីពីការផ្សារភ្ជាប់កេរ្តិ៍ដំណែល និងការច្នៃប្រឌិត៖ តួនាទីរបស់បច្ចេកវិទ្យាក្នុងការវិវត្តន៍នៃប្រព័ន្ធ ផ្សព្វផ្សាយ ដែលមានវាគ្មិនចំនួន៥ រូបគឺទី១-លោក Chetan Sharma នាយកប្រតិបត្តិក្រុមហ៊ុន Chetan Sharma Consulting សហរដ្ឋអាមេរិក

ទី២-លោក Satriyo Dharmanto ប្រធានផ្នែកបច្ចេកវិទ្យា TVRI ប្រទេសឥណ្ឌូនេស៊ី

ទី៣-លោក Han Ju-Yeol នាយករង KBS កូរ៉េខាងត្បូង

ទី៤-លោក ឈន វិបុល នាយកមកពីក្រសួងព័ត៌មាន ព្រះរាជាណាចក្រកម្ពុជា។

និងទី៥-លោក Aale Raza ស្ថាបនិក និងនាយកគ្រប់គ្រង Whiteways Systems ប្រទេសសិង្ហបុរី។

សម្រាប់កម្មវិធីពេលរសៀលនឹងមានកម្មវិធីចំនួន៣។

កម្មវិធីទី១ គឺជាវគ្គពេញអង្គទី៦ ស្តីពីយុទ្ធសាស្ត្រនិរន្តរភាពសម្រាប់ប្រព័ន្ធផ្សព្វផ្សាយកេរ្តិ៍ដំណែលដែលធ្វើឡើងដោយវាគ្មិនចំនួន៥រូប គឺទី១-លោក Gombojav Otgonbayar នាយកប្រតិបត្តិ Eagle Broadcasting LLC ប្រទេសម៉ុងហ្គោលី

ទី២-លោកបណ្ឌិត Amal Punchihewa ទីប្រឹក្សាវិស្វកម្មផ្សព្វផ្សាយ ប្រទេសនូវែលសេឡង់

ទី៣-លោកបណ្ឌិត Dinesh Elango ព្រឹទ្ធបុរសរង សាកលវិទ្យាល័យអាមេរិកាំងភ្នំពេញ

ទី៤-លោក Kumaran Subramanian ប្រធានផ្នែកសិក្សា IPPTAR ប្រទេសម៉ាឡេស៊ី

និងទី៥-ឯកឧត្តមបណ្ឌិត Sles Alfin អនុរដ្ឋលេខាធិការក្រសួងព័ត៌មាន នៃព្រះរាជាណាចក្រកម្ពុជា។

កម្មវិធី ទី២ គឺជាបទបង្ហាញពិសេសទី ៤៖ Quantumverse៖ អនាគតនៃភាពវៃឆ្លាត

ធ្វើឡើងដោយលោក Chetan Sharma នាយកប្រតិបត្តិក្រុមហ៊ុន Chetan Sharma Consulting សហរដ្ឋអាមេរិក។

កម្មវិធីទី២ គឺជា វគ្គពេញអង្គ 7: CEO Session មានវាគ្មិនចំនួន៦រូប គឺទី១-

លោក កូរ៉ា នូ នាយកគ្រប់គ្រង សាជីវកម្មផ្សព្វផ្សាយជាតិ (NBC) ប៉ាពួញូហ្គីណេ

ទី២-លោក Ian Chew នាយកប្រតិបត្តិក្រុមហ៊ុន Greenie Web ប្រទេសសិង្ហបុរី

ទី៣-លោក Roslan Ariffin នាយក IPPTAR ប្រទេសម៉ាឡេស៊ី

ទី៤-លោក Tshering Dorji នាយកប្រតិបត្តិនៃសេវាកម្មផ្សព្វផ្សាយ Bhutan (BBS)

ទី៥-លោក Raymond Siva ទីប្រឹក្សា Digital Infra ប្រទេសម៉ាឡេស៊ី

និងទី៦-លោក Suhaimi Sulaiman អគ្គនាយកវិទ្យុទូរទស្សន៍ម៉ាឡេស៊ី។

កម្មវិធីទី៣ គឺជាវគ្គបទបង្ហាញពិសេសស្តីពី

“បេសកជនពិសេស – សុចរិតភាពព័ត៌មាន”ដែលធ្វើឡើងដោយឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន នៃព្រះរាជាណាចក្រកម្ពុជា និងឯកឧត្តម

វេជ្ជបណ្ឌិត Nalinda Jayatissa រដ្ឋមន្ត្រីក្រសួងសុខាភិបាល និងប្រព័ន្ធផ្សព្វផ្សាយប្រទេសស្រីលង្កា៕ដោយ​៖តារា​

...

រូបភាព-ប្រភពពី​៖ក្រសួង​ព័ត៌មាន​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print