ភ្នំពេញ ៖ នារសៀលថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៥ លោក ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអញ្ជេីញដឹកនាំកិច្ចប្រជុំស្តីពីយន្តការគ្រប់គ្រងរួមនូវគម្រោងអភិវឌ្ឍន៍ក្រោមឱវាទក្រសួង នៅទីស្តីការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។
លោករដ្ឋមន្រ្តី បានណែនាំឱ្យក្រុមការងារគម្រោងយកចិត្តទុកដាក់ខ្ពស់លើរចនាសម្ព័ន្ធគម្រោងទាំងមានស្រាប់ និងថ្មី ជាពិសេសលើលទ្ធភាពប្រើប្រាស់ធនធានរួម និងការធ្វើការរួមគ្នាដើម្បីសម្រេចគោលដៅតែមួយ ដើម្បីផ្តល់ផលប្រយោជន៍ពិតប្រាកដដល់ប្រជាកសិករ ប្រេីប្រាស់ថវិកាចំគោលដៅ ពង្រីកសមត្ថភាពអនុវត្តទូទាំងប្រទេស និងមាននិរន្តរភាពយូរអង្វែងស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាល៕
ដោយ ៖ សិលា
...