ប្រទេសថៃ ៖ កាសែតថៃបានឱ្យដឹងថា ទាំងរូបភាពផ្កាយរណប ទាំងរូបភាពជាក់ស្តែង ទឹកជំនន់កំពុងលេបត្របាក់បណ្តាខេត្តជាច្រើនរបស់ថៃ បន្ទាប់ពីព្យុះទីហ្វុង Wipha បើកការវាយប្រហារ ជាក់ស្តែងខេត្តដែលស្ថិតនៅតាមដងទន្លេ ខណៈដែលទឹកហក់ឡើងហួសច្រាំងសឹងតែគ្រប់កន្លែង ជាពិសេសខេត្តណាន ខេត្តឈៀងវ៉ៃ ខេត្តផាយ៉ាវ ខេត្តណងខៃ និង ខេត្តអ៊ូដុនថានី ដែលកំពុងជម្លៀសពលរដ្ឋទៅទីទួលសុវត្ថិភាពជាបន្តបន្ទាប់។
ទឹកជំនន់កំពុងលេបត្របាក់បណ្តាខេត្តជាច្រើនរបស់ថៃ បន្ទាប់ពីព្យុះទីហ្វុង Wipha បើកការវាយប្រហារនេះ ប្រជាជន ផលដំណាំ ផ្ទះសម្បែង ទ្រព្យសម្បតិ្ត រងផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរ ដែលត្រូវជួយអន្តរាគមន៍ជាបន្ទាន់ ៕
ដោយ ៖ សិលា
...