លោក ស សុខា៖ ទ័ពកម្ពុជាកំពុងម្ចាស់ការលើសមរភូមិវាយខ្មាំងថៃ ដ៏សាមាន្យ ដែលបើកការវាយប្រហារលើទីតាំងឈរជើងរបស់ខ្មែរនៅតាមព្រំដែន

ចែករំលែក៖

ភ្នំពេញ ៖ លោកអភិសន្តិបណ្ឌិត នាយឧត្តមសេនីយ៍ ស សុខា បានថ្លែងថា ៖ ក្រោមបទបញ្ជាដឹកនាំដ៏ម៉ឺងម៉ាត់របស់សម្ដេចធិបតី នាយឧត្តមសេនីយ៍ ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា កម្លាំងកងយោធពលខេមរភូមិន្ទ និងនគរបាលការពារព្រំដែន ដ៏អង់អាចក្លាហានរបស់យើង បាននិងកំពុងម្ចាស់ការលើសមរភូមិវាយខ្មាំងថៃ ដ៏សាមាន្យ ដែលបើកការវាយប្រហារលើទីតាំងឈរជើងរបស់ខ្មែរ នៅប្រាសាទតាមាន់ធំ ប្រាសាទតាក្របី ក្នុងខេត្តឧត្តរមានជ័យ និងពង្រីកភូមិសាស្ត្រវាយប្រហារដល់តំបន់មុំបី ខេត្តព្រះវិហារ។

លោកអភិសន្តិបណ្ឌិត នាយឧត្តមសេនីយ៍ ស សុខា បន្តថា ៖ ក្រោមម្លប់ព្រះបារមី នៃព្រះករុណាជាអម្ចាស់ជីវិតត្បូង ព្រះមហាក្សត្រ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត និងមគ្គុទេសក៍ដឹកនាំតម្រង់ទិសប្រកបដោយបទពិសោធជ្រៅជ្រះ និងបញ្ញាញាណប្រតិភាណដ៏ខ្ពង់ខ្ពស់របស់សម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងជាប្រធានគណបក្សប្រជាជនកម្ពុជា ពួកយើងពិតជាមានទំនុកចិត្ត និងជឿជាក់ខ្ពស់ណាស់លើការដឹកនាំដ៏ស្វាហាប់វាងវៃរបស់សម្ដេចធិបតី និងភាពមោះមុតនៃកងកម្លាំងប្រដាប់អាវុធ ដែលបាននិងកំពុងឈរជើងការពារបូរណភាពទឹកដី។

លោកអភិសន្តិបណ្ឌិត នាយឧត្តមសេនីយ៍ ស សុខា ថ្លែងថា ៖ យើងខ្ញុំសមរភូមិក្រោយនៅក្បែរបងៗសមរភូមិមុខជានិច្ច គាំទ្រលើកទឹកចិត្ត និងបួងសួងអស់បារមីគ្រប់ទិសទីឃុំគ្រងអភិបាលប្រកបដោយសុវត្ថិភាព យកឈ្នះលើមារសត្រូវកុំបីខាងឡើយ។ ទន្ទឹមនេះ សូមជនរួមជាតិនៅសមរភូមិក្រោយ រក្សាភាពស្ងាត់ស្ងៀម មានលំនឹងក្នុងចិត្ត និងសូមបន្តការងារក្នុងជីវភាពប្រចាំថ្ងៃជាប្រកតី តាមអនុសាសន៍សម្ដេចធិបតី នាយករដ្ឋមន្ត្រីនៃយើង។ សូមជនរួមជាតិ បន្តរួបរួមគ្នាជ្រោងឱ្យខ្ពស់ត្រដែតនូវ “ស្មារតីជាតិ! បេះដូងដើរក្នុងចង្វាក់ខ្មែរតែមួយ!” គាំទ្រនិងលើកទឹកចិត្តឱ្យបានសកម្មខ្លាំងក្លា តាមគ្រប់រូបភាពដល់កងកម្លាំងជាតិយើងនៅសមរភូមិ៕

...

ដោយ ៖ សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print