ភ្នំពេញ៖ យោងតាមសេចក្តីជូនដំណឹង ចុះថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៥ របស់គណៈកម្មាធិការកណ្តាល គណៈអចិន្ត្រៃយ៍ នៃសមាគមអតីតយុទ្ធជនកម្ពុជា មានកិត្តិយសសូមគោរពជម្រាប ជូនដំណឹងដល់ សម្តេច ឯកឧត្តម លោកជំទាវ លោកអ្នកឧកញ៉ា អ្នកឧកញ៉ា ឧកញ៉ា ភ្ញៀវកិត្តិយស លោក លោកស្រី មេត្តាជ្រាបថា៖ យោងតាមការចាំបាច់របស់សមាគមអតីតយុទ្ធជនកម្ពុជា គណៈអចិន្ត្រៃយ៍នៃគណៈកម្មាធិការកណ្ដាល សមាគមអតីតយុទ្ធជនកម្ពុជា សម្រេចផ្អាកប៉ុណ្ណោះអាសន្ននូវការប្រារព្ធមហាសន្និបាតវិសាមញ្ញតំណាងសមាគម អតីតយុទ្ធជនកម្ពុជាទូទាំងប្រទេស ដែលគ្រោងនឹងប្រព្រឹត្តទៅនាថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២៥ ខាងមុខ។
អាស្រ័យហេតុនេះ សូម សម្តេច ឯកឧត្តម លោកជំទាវ លោកអ្នកឧកញ៉ា អ្នកឧកញ៉ា ឧកញ៉ា ភ្ញៀវកិត្តិយស លោក លោកស្រី មេត្តាជ្រាបជាព័ត៌មាន៕
...