ខេត្តឧត្តរមានជ័យ៖ នៅមុននេះបន្តិចយោងតាមសេចក្តីរាយការណ៍ពីកងទ័ពកម្ពុជាដែលកំពុងឈរជើងនៅសមរភូមិ បានបញ្ជាក់ថា នៅពេលនេះបានវាយបណ្តេញចោរកងទ័ពឈ្លានពានថៃចេញពីប្រាសាទតាក្របី និងប្រាសាទតាមាន់ធំហើយ ដោយកងទ័ពកម្ពុជាឈរជើងទាំងស្រុងលើប្រាសាទតាក្របី។
សេចក្ដីរាយការណ៍ដដែល បានគូសបញ្ជាក់ថា គិតត្រឹមវេលាម៉ោង ១រសៀល ថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៥នេះ កងទ័ពកម្ពុជា បានវាយបណ្តេញកងទ័ពថៃឈ្លានពាន ឱ្យដកថយចេញពីប្រាសាទតាក្របី និងប្រាសាទតាមាន់ធំទាំងស្រុងហើយ។
ឥឡូវនេះ ប្រាសាទតាក្របី ដែលស្ថិតនៅព្រំដែនខេត្តឧត្តរមានជ័យ ស្ថិតនៅក្រោមការគ្រប់គ្រងរបស់កងទ័ពកម្ពុជា៕
...